ព័ត៌មាន
សម្ដេចធិបតី៖ កំណើនទិញរថយន្ត និងអចលនទ្រព្យរបស់ពលរដ្ឋមានការកើនឡើង បង្ហាញពីលំនឹងសេដ្ឋកិច្ចកម្ពុជា
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម នៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំណើនទិញរថយន្ត និងអចលនទ្រព្យរបស់ពលរដ្ឋមានការកើនឡើង ដែលនេះបង្ហាញពីកត្តាលំនឹងសេដ្ឋកិច្ច និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា កំណើនទិញរថយន្ត និងអចលនទ្រព្យ ជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន លទ្ធផលនេះបង្ហាញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កុំថាឡើយសង្គ្រាមជាមួយកូវីដ-១៩ ឬសង្គ្រាមពាណិជ្ជកម្ម, រាជរដ្ឋាភិបាល គឺតែងតែនៅជាមួយប្រជាពលរដ្ឋជាគ្រប់ពេលវេលា មិនដែលរត់ចោលពលរដ្ឋឡើយ។
សូមជម្រាបថា កម្ពុជាសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៥.៣ ភាគរយនៅឆ្នាំ២០២៤។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានព្យាករអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៦,៣ ភាគរយនៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍ថវិកាក្នុងរបាយការណ៍សង្ខេបសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រៅពីនេះ កាលពីខែមករា ឆ្នាំ២០២៥ ស្ថាប័នហិរញ្ញវត្ថុ IMF បានចេញផ្សាយរបាយការណ៍មាត្រា IV 2025 របស់ខ្លួនស្តីពីកម្ពុជា ដែលព្យាករកំណើន ៥.៨ ភាគរយសម្រាប់កម្ពុជា។ ប្រភពដដែលបានបន្ថែមថា “IMF ព្យាករណ៍ GDP ពិតប្រាកដនឹងកើនឡើងពី ៥.៥ ភាគរយនៅឆ្នាំ២០២៤ ដល់ ៥.៨ ភាគរយនៅឆ្នាំ២០២៥ ហើយអតិផរណាកើនឡើងពី ០.៥ ភាគរយនៅឆ្នាំ២០២៤ ដល់២ភាគរយនៅឆ្នាំ២០២៥ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦