ព័ត៌មាន
រយៈពេល០៣ថ្ងៃផុតឪសានវាទ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យមើល ដល់ក្រុមអាជីវកលក់ទុរេន នៅផ្លូវព្រះសីហនុ
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ជាថ្ងៃ ផុតឪសានវាទ រយះពេល០៣ថ្ងៃ និងមានការណែនាំពីសំណាក់ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យ លោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាចុះត្រួតពិនិត្យ និងមិនអនុញ្ញាតដល់អាជីវកលក់ទុរេន នៅកំណាត់វិថីព្រះសីហនុ បន្តការធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារទូរគមនាគមន៍កម្ពុជាទៀតទេ។
លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នឹងចុះត្រួតពិនិត្យមើលជាប់ជាប្រចាំ តាមកំណាត់វិថីព្រះសីហនុ ទាំងអាជីវកលក់ទុរេន អាជីវករលក់គុយទាវ បាយឆា និងអាជីវលក់ដូម៉ូតូជាដើម ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ឲ្យមានភាពល្អប្រសើរ សូមឲ្យក្រុមអាជីវក ទាំងអស់ប្រកបអាជីវកម្មតាមការអនុញ្ញាតរបស់អាជ្ញាធរ ជាពិសេសតាមការ៉ូឡាពណ៌លឿង កំណត់ព្រំ មានស្រាប់។
គួរបញ្ជាក់ផងដែរ វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា បានចុះអប់រំនិងធ្វើកិច្ចសន្យានេះ ទុករយះពេល០៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន ឲ្យបញ្ឈប់ការធ្វើអាជីវកម្មលក់នៅកំណាត់វិថីព្រះសីហនុនេះ។
សូមបញ្ជាក់ថា ទីតាំងដែលក្រុមអាជីវកលក់ធុរេននោះ ស្ថិតនៅមុខអគារទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានអាសយដ្ឋានលេខ ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ១០៥ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌ៧មករា បានបញ្ជាក់ថា ដោយមានការសំណូមពរពី អគ្គាធិការដ្ឋាននៃទូរគមនាគមន៍កម្ពុជា ដល់អាជ្ញាធរមូលដ្ឋាន ពីបញ្ហាក្រុមអាជីវកលក់ធុរេន ធ្វើអាជីវកម្មការចតរថយន្ត ឬរទេះ និងតាំងលក់ដូរ យ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារ សុំឲ្យបញ្ឈប់ការលក់ដូបែបនេះ និងសំណូមពរឲ្យទៅរកទីតាំងផ្សេង៕
អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)