ព័ត៌មាន
ត្រីមាសទី១ឆ្នាំនេះការិយាល័យច្រកចេញចូលក្រុង ស្រុក ខណ្ឌ ផ្តល់សេវាជូនពលរដ្ឋជាង ១លានសេវា និងទទួលបានចំណូលជាង៣ពាន់លានរៀល
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១.១៧៦.៤០៦សេវានៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៣ពាន់លានរៀល។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមសេវាផ្តល់ជូនជាង១លាននោះ បើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាច្រើនជាងគេ គឺមានចំនួន ៦២៤.៧១៤សេវា។ បន្ទាប់មក គឺការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន៤៦៣.៦៧៩សេវា ខណៈដែលវិស័យបរិស្ថានបានផ្តល់សេវាតិចជាងគេ ត្រឹមតែ១សេវាប៉ុណ្ណោះ។
ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យច្រកចេញចូលតែមួយទទួលបានចំណូលសរុបចំនួន៣.៤៩១.០២៥.៣២០រៀល ស្មើនឹង៨៧២.៧៥៦,៣៣ដុល្លារអាម៉េរិក។ ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន៩១៦.៨៧៣.៦០០រៀល បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ៦១៨.១១០.០០០ រៀល ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ១២៥.០០០រៀល និងវិស័យដែលមិនទទួលបានចំណូលគឺ ការងារអត្រានុកូលដ្ឋាន និង វិស័យធម្មការនិងសាសនា។
គួរបញ្ជាក់ជូនថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់សេវាជូន ប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕

-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)