ព័ត៌មាន
សមាគមក្នុងស្រុកមួយ កំពុងស្វែងរកកាលានុវត្តភាពវិនិយោគ នៅតំបន់ភូមិភាគឦសាន
សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC កំពុងស្វែងរកកាលា នុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន និងស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្តទាំងនោះ ផលិត និងកែច្នៃ ផលិតផលក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលសម្រេចសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹក នាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមការងារជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់ គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន និងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរ ជាក់ស្តែងផ្សេងៗរបស់ម្ចាស់គម្រោងបន្ថែម លើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និងការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្ត ការងារ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៥ ឆ្នាំ នៃការបង្កើតសមាគមមូល និធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យឧស្សាហកម្ម ក្នុងការ ជួយស្តារ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ឧកញ៉ាប្រធានក្រុមប្រឹក្សា ភិបាល បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន និងចូលរួមចំណែកផ្សព្វផ្សាយអំពី “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” និងគ្រោងស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្ត ទាំងបួន ផលិត និងកែច្នៃផលិតផលក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលសម្រេច សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យសមាគម បន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីសិក្សាស៊ីជម្រៅអំពីទីតាំងសក្តានុពលកាលានុវត្តភាពវិនិយោគ និងដំណោះ ស្រាយបញ្ហានានា សម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន រួមទាំងចូលរួមផ្សព្វផ្សាយទៅកាន់វិនិយោគិនក្នុងស្រុក និងបរទេស និងបានផ្តល់ អនុសាសន៍ណែនាំលេខាធិការដ្ឋានក្រុមការងារ ឱ្យសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ ក្នុង ផ្តល់ព័ត៌មានជូនសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ព្រមទាំង វិនិយោគិន ផ្សេងទៀត ដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅភូមិភាគឦសាន៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)