ព័ត៌មាន
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ភ្នំពេញ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃក្រុមការងារបច្ចេកទេស។

ក្នុងកិច្ចប្រជុំ តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបណ្ឌិត លី ធុជ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងបុព្វហេតុមនុស្សធម៌ចូលរួមដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំនេះ វិស័យមីននៅកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តគាំទ្រយ៉ាងមុតមាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ដែលភាពជោគជ័យនេះ ក៏បានមកពីរួបរួមគ្នាពីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានៅបន្តដំណើរយ៉ាងវែងឆ្ងាយទៀតក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ប្រមាណជា ១.៦៥៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនមានទំហំ ៤៦៩ គីឡូម៉ែត្រក្រឡា ដែលតម្រូវឱ្យមានការចូលរួមគាំទ្របន្ថែម និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់អះអាងជាថ្មីថា អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំសហការយ៉ាងជិតស្និទ្ធ និងព្យាយាមសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវចក្ខុវិស័យរបស់ សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាធានាថារាល់ធនធានបោសសម្អាតមីនទាំងអស់ នឹងត្រូវប្រើប្រាស់ឲ្យចំគោលដៅជាអាទិភាព។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយនឹងភាពជោគជ័យក្នុងប្រទេស ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា កម្ពុជា មានមោទនភាពបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) យ៉ាងសកម្ម និងទទួលបានការវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ ជាមួយនឹងការដាក់ចេញនូវគោលដៅច្បាស់លាស់ និងម៉ឺងម៉ាត់របស់សម្តេចធិបតី គោរពនូវគោលការណ៍នៃអនុសញ្ញាឱ្យបានខ្ជាប់ខ្ជួន និងមានការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកលុបបំចាត់ទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស និងនាំមកនូវសេចក្តីថ្លៃថ្នូរជូនមនុស្សជាតិ។ ជាមួយគ្នានោះ វិស័យសកម្មភាពមីន ក៏បានរួមចំណែកផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងភាពជាដៃគូ បានយ៉ាងទូលំទូលាយ។



-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត