ព័ត៌មាន
ក្រុមការងារបច្ចេកទេសក្រសួងសាធារណការប្រជុំពិនិត្យទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល
ភ្នំពេញ៖ នៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសសម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីសម្រាប់ទីតាំងភូមិសាស្ត្រខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ និងមន្រ្តីជំនាញជាសមាជិកក្រុមការងារបច្ចេកទេសសម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីសម្រាប់ទីតាំងភូមិសាស្ត្រខេត្តកណ្តាល។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើផែនការសកម្មភាពចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយចាប់ផ្តើមពីចំណុចភ្ជាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាលនិងខេត្តតាកែវ ដែលគ្រោងបោះបង្គោលសរុប ចំនួន ២៤០បង្គោល។
ជាមួយគ្នានេះដែរ ក្រុមការងារនឹងបែងចែកជាក្រុមតូចចំនួន ៤ ក្រុម ដោយគ្រោងចុះអនុវត្តការងារបោះបង្គោល ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ៕





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប