ព័ត៌មាន
កងទ័ពជើងទឹកកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹក «នាគមាស ឆ្នាំ២០២៥» នៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ
ព្រះសីហនុ៖ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹក “នាគមាស ឆ្នាំ២០២៥” ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារ សង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីផែនការធ្វើសមយុទ្ធកងទ័ពជើងទឹក «នាគមាស ឆ្នាំ២០២៥» របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានជម្រាបជូន ដំណឹងដល់អាជ្ញាធររដ្ឋបាល ៤ ខេត្ត ជាប់មាត់សមុទ្រ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងសហការរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹក «នាគមាស ឆ្នាំ២០២៥» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារ សង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ចំពោះផែនការធ្វើសមយុទ្ធលើផ្ទៃសមុទ្រមានចំនួន២ថ្ងៃ៖ អនុវត្តសាកល្បង ចំនួន១ថ្ងៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងអនុវត្តជាក់ស្តែង ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជម្រាបដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងសូមរក្សាឲ្យបាននូវ សន្តិសុខសណ្តាប់ធ្នាប់ ជុំវិញតំបន់ប្រតិបត្តិការធ្វើសមយុទ្ធកងទ័ពជើងទឹក នាគមាស ឆ្នាំ២០២៥” ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ៕








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត