ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា រៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង ស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ’’
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា និងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានរៀបចំ កម្មវិធីលើកកម្ពស់ការយល់ដឹង ស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ‘’ នៅសាលប្រជុំនៃរដ្ឋបាលខណ្ឌ៧មករា។
កម្មវិធីនេះ បានរៀបចំឡើង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង លោក សំលៀង សីលា នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីកុមារ ដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលខណ្ឌ សមាជិកសមាជិកានៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខណ្ឌ (គ.ក.ស.ក) និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ (គ.ក.ន.ក.) ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា សូមថ្លែងអំណរគុណដល់ អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលបាន រៀបចំកម្មវិធីស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ‘’ នេះឡើង ដើម្បីជួយដល់កុមារនៅប្រទេសកម្ពុជា ដែលទទួលរងនូវការកេងប្រវ័ញ្ច ។
លោក សំលៀង សីលា នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីកុមារ (APLE) បានលើកឡើងផងដែរថា អង្គការបាននឹងកំពុងអនុវត្តគម្រោង “សុវត្ថិភាព និងសិទ្ធិរបស់ពួកគេលើប្រព័ន្ធអនឡាញ ក្រោមការគាំទ្រថវិកាពីអង្គការដែនដីមនុស្សហូឡង់ បន្តចូលរួមក្នុងការអនុវត្តផែនការសកម្មភាពជាតិដើម្បីកិច្ចការពារកុមារពីការកេង ប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើប្រព័ន្ធអនឡាញ។
លោកនាយកប្រតិបត្តិ បានបន្តទៀតថាដើម្បីសម្រេចបានលទ្ធផលនៃការអនុវត្តគម្រោងនេះ អង្គការសកម្មភាពដើម្បីកុមារ(APLE) នឹងរៀបចំកម្មវិធីលើក កម្ពស់ការយល់ដឹងស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដល់សមាជិកសមាជិកា នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារថ្នាក់ខណ្ឌនិងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់៕អត្ថបទ៖ កុម្ភៈ








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត