ព័ត៌មាន
ប័ណ្ណកម្មសិទ្ធដីធ្លីចំនួន៣៩៤ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៣២៣គ្រួសារ នៅស្រុករវៀង
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ ភូមិរវៀងត្បូងស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
យោងតាមរបាយការណ៍របស់លោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះវិហារ បានអោយដឹងថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការ ងារចុះបញ្ជីដីធ្លី និងកិច្ច សហការ ពីអាជ្ញាធរមូលដ្ឋាន ក្នុងការវាស់វែង និងគូសប្លដី គម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិរវៀង ត្បូង ស្រុក រវៀង ខេត្តព្រះវិហារ ត្រូវបានបញ្ចប់ទាំង ស្រុងសម្រាប់ក្បាលដីចំនួន ៤០១ក្បាលដី ឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន ៣៩៤ក្បាលដី ក្នុងនោះ ៖-ជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ មានចំនួន ៣៩២ ប័ណ្ណ -ជាកម្មសិទ្ធិរបស់រដ្ឋមានចំនួន ២ប័ណ្ណ-រក្សាទុកមិនចេញប័ណ្ណមានចំនួន ៧ក្បាលដី (ជាដីគ្មានទិន្នន័យ)។
ក្នុងឱកាសនោះលោក មិន ស៊ីថា ក៏បានថ្លែងថា ប័ណ្ណកម្មសិទ្ធដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃ របស់សម្តេចមហាបវរធិបតី ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារ ឱ្យកាន់តែប្រសើរឡើង។ លោកក៏បាន ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ក្នុងកិច្ចផ្សេងៗ។
ក្នុងឱកាសនោះផងដែរលោកក៏បានលើកឡើងថា ការសម្រេចបាននូវវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិ កាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ បន្ថែមពីនេះលោកក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋយើងពីកត្តា សុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ៕








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត