ព័ត៌មាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារជាតិ សាសនា ព្រះ មហាក្សត្រឲ្យខាងតែបាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានប្រកាសអះ អាងជាថ្មីម្តងទៀតថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឲ្យខាងតែបាន នូវជាតិ សាសនា ព្រះមហាក្សត្រ ការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ហើយមិនតែប៉ុណ្ណោះប្ដេជ្ញាកម្ទេចរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
ការលើកឡើងរបស់ប្រមុខកងទ័ពកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៥» រវាងកងទ័ពកម្ពុជា និងចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ខណៈកម្មវិធី នេះក៏មានការចូលរួមពីឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជន និងភ្ញៀវជាតិ និងអន្តរជាតិនោះដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផលប្រយោជន៍ ស្នូលរបស់ជាតិជាដើម។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាកំពុងបន្តដំណើរឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវ សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាកំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបាននិងកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយថាមពល និងភាពជឿជាក់ បន្តរក្សានិងធានាបានយ៉ាងគត់មត់នូវនិរន្តរភាពជាតិ សន្តិភាព សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការលើកស្ទួយជីវភាពប្រជាជន កសាង និងការពារជាតិ ក៏ដូចជាបន្តលើកកម្ពស់កិត្យានុភាព ជាតិលើឆាកអន្តរជាតិឱ្យកាន់តែល្បីរន្ទឺថែមទៀតផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន បានបញ្ជាក់ទៀតថា ជាកិច្ចតបស្នងចំពោះគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានដូចបានរៀបរាប់ខាងលើ កងយោធពលខេមរភូមិន្ទសូមប្ដេជ្ញាដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ កងយោធពលខេមរភូមិន្ទប្តេជ្ញាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងប្ដេជ្ញាអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតនូវនយោបាយកំណែទម្រង់ នានារបស់សម្តេច ជាពិសេសកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។
មួយវិញទៀត«កងយោធពលខេមរ ភូមិន្ទប្តេជ្ញាការពារសន្តិភាពឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ និងប្តេជ្ញាកម្ទេចរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់បង្កឱ្យមានចលាចលក្នុងសង្គម ដែលមានចរិតជាបដិវត្ត ពណ៌សំដៅបំផ្លាញសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិជាដើមនោះ»៕អត្ថបទ បាន ចក់
























-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ