ព័ត៌មាន
សម្តេចធិបតីលើកទឹកចិត្តឱ្យអភិវឌ្ឍន៍តំបន់ទេសចរណ៍ផ្សារភ្ជាប់បរិស្ថាននៅតំបន់វាលវែង ដើម្បីកាន់តែទាក់ទាញទេសចរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រ សាសន៍ណែនាំឱ្យអាជ្ញាធរខិតខំបង្កើតការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ ទាំងការវិនិយោគ និងការអភិវឌ្ឍ របស់សហគមន៍នៅមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តពោធិ៍សាត់ ជាពិសេសតំបន់វាល វែងកាន់តែច្រើនថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានគូសបញ្ជាក់ទៅកាន់អាជ្ញាធរខេត្តថា បើផ្តល់ឱ្យមានការវិនិយោគរម ណីយដ្ឋានទេសចរណ៍នៅចំណុចណាមួយ គប្បីគិតពីផលប៉ះពាល់ដល់មុខរបររបស់ប្រជាសហគមន៍ ពោលគឺត្រូវរៀបចំឱ្យមានការអភិវឌ្ឍដោយផ្សារភ្ជាប់នឹងបរិស្ថាន។
គួរបញ្ជាក់ថា៖វិស័យទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ជាតិ ដែលថវិការបស់ ភ្ញៀវទេសចរ មកលេងកម្សាន្តបានធ្លាក់ដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់៕អត្ថបទ៖ មុត សុទ្ធ








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត