ព័ត៌មាន
ពលរដ្ឋនៅខេត្តសៀមរាបប្ដេជ្ញារួមគ្នាថែរក្សាសន្ដិភាព ខណៈមានសន្ដិភាពទើបមានការអភិវឌ្ឍន៍នានា
ស្ពានថ្មីមួយកន្លែង និងផ្លូវមួយខ្សែ ត្រូវបានផ្តើមដឹកនាំកសាងដោយព្រះតេជគុណបញ្ញាធរោ ឆន ឆាន ព្រះគ្រូចៅអធិការវត្តបាគង សហការណ៍ជាមួយព្រះសង្ឃសិស្សគណ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរដែនដី មេភូមិ ប្រជាពលរដ្ឋក្នុងភូមិស្ពានក្អែក និងក្រៅភូមិ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីកសាងរួចរាល់ក្នុងរយៈពេលជាង២ខែ។ ស្ពាន ផ្លូវនេះ សាងសង់អស់ថវិការជិត៥ម៉ឺនដុល្លារ ស្ថិតនៅភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានលើកឡើងថា ការអភិវឌ្ឍន៍ស្ពាន ថ្នល់ មានភាពល្អប្រសើរមកដល់សព្វថ្ងៃនេះ ដោយសារកត្ដាសុខសន្ដិភាពពេញលេញ មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ។ប្រជាពលរដ្ឋបានសម្ដែងការរីករាយ ដោយលើកឡើងថា ប្រទេសដែលមានសុខសន្ដិភាព ប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ គឺមានការអភិវឌ្ឍន៍ស្ពានថ្នល់គ្រប់កន្លែង ជាក់ស្ដែង ស្ពានថ្មីមួយនេះ បានតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ ធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកទំញ ឬផលិតផលផ្សេងៗ ព្រោះកន្លងមកមិនមានស្ពាន និងផ្លូវស្រួលបែបនេះទេ ដោយការធ្វើដំណើររបស់ពួកគាត់មានការពិបាក ដូចជាដើឆ្លងកាត់ទឹក បរទេះជាដើម។ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានប្ដេជ្ញារួមគ្នាថែរក្សាសន្ដិភាពឱ្យគង់វង្ស និងបានស្នើរដល់អាជ្ញាធរ បន្ដសាងសង់ផ្លូវបន្ថែមទៀត ព្រោះផ្លូវនៅទីនោះជាសសៃឈាមដ៏សំខាន់របស់ប្រជាកសិករ។
ជាមួយគ្នានោះដែររ លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប ក៏បានលើកឡើងដូចប្រជាពលរដ្ឋដែរថា សមិទ្ធផលថ្មី ដែលបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្ដមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។លោកបន្ដថា ប្រទេសជាតិដែលធ្លាប់បានឆ្លងកាត់សង្គ្រាមកន្លងមក ត្រូវបានអភិវឌ្ឍន៍គ្រប់ទីកន្លែងគ្រប់វិស័យ ដូចនេះ ប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាថែរក្សាសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងចូលរួមថែរក្សាសមិទ្ធិផលដែលបានអភិវឌ្ឍន៍។ លោកបន្ដថា ស្ពានផ្លូវ ដែលបានសាងសង់ឡើងនេះ គឺដើម្បីបំរើឱ្យប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ គណៈបក្សណាមួយឡើយ ព្រោះប្រជាពលរដ្ឋគ្រប់រូបត្រូវការផ្លូវធ្វើចរាចរណ៍បានស្រួល ចំណែកអ្នកកសាងផ្លូវស្ពានក៏ទទួលបានផលបុណ្យច្រើនផងដែរ៕






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត