ព័ត៌មាន
ពលរដ្ឋនៅភ្នំពេញនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែម តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល
បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននាំគ្នាទៅទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ និងផ្តល់វ៉ាក់សាំង១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) និងថ្នាំគ្រាប់ទម្លាក់សត្វល្អិត ជូនដល់កុមារ និងស្រី្ត ពីក្រុមគ្រូពេទ្យមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការផ្ដល់ជូនវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ ទី៥ ទី៦ និងទី៧ ព្រមទាំងកុមារ មកទទួលវ៉ាក់សាំងការពារជំងឺ១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) ថ្នាំគ្រាប់ទម្លាក់សត្វល្អិត និងស្រី្ត ទទួលវ៉ាក់សាំងការពារជំងឺតេតាណូស ដែលមានអាយុចាប់ពី១៥ឆ្នាំ រហូតដល់៤៤ឆ្នាំ បានរៀបចំដោយមនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពក្រាំងធ្នង់។
ក្នុងឱកាសទទួលវ៉ាក់សាំងថ្ងៃនេះ មានទាំងមន្រ្ដីមូលដ្ឋាន ប្រជាពលរដ្ឋ ដោយបង្ហាញក្ដីរីករាយដែលក្រុមការងារគ្រូពេទ្យ បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបន្ថែម តាមតំបន់គោលដៅក្នុងសហគមន៍ ពិសេសការចុះផ្តល់វ៉ាក់សាំងនេះបានទាំងពីរមុខតែម្តង សម្រាប់មនុស្សពេញ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ និងសម្រាប់កុមារ ចាក់វ៉ាក់សាំងការពារជំងឺ១១ផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត អ៊ុក សាន់ដេ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ (ហៅកាត់ OD សែនសុខ) បានឱ្យដឹងថា មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះមករៀបចំផ្តល់វ៉ាក់សាំងបន្ថែម ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅតំបន់ភូមិក្រាំងអង្រ្កង ផ្តោតសំខាន់ទៅលើការផ្តល់វ៉ាក់សាំងបង្ការជំងឺ១១មុខដល់កុមារ អាយុចាប់ពី៦ខែ ដល់ក្រោម១៥ឆ្នាំ និងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ប៉ូ រិទី្ធ អនុប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយពាក់ម៉ាស់នៅគ្រប់ទីកន្លែង ដែលមានមនុស្សច្រើន លាងស្អាតដៃឲ្យបានញឹកញាប់ ក្នុងករណីដឹងថាខ្លួនមានអាការៈក្តៅខ្លួន ផ្តាសាយ សូមពាក់ម៉ាស់ ដើម្បីការពារទប់ស្កាត់កុំឲ្យឆ្លងទៅអ្នកដទៃ ក៏ដូចជាក្នុងក្រុមគ្រួសារ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការបង្កើនការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ផងដែរ៕ អត្ថបទ រដ្ឋា

















-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប