ព័ត៌មាន
អណ្តូងទឹកស្អាតចំនួន១២ អំណោយឪពុកម្តាយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងឧបាសិកា ឌី បុក បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១២ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន១០នេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ឌី សុខខីទីឃាយុកោ ប្រធានមូលនិធិ បានមានប្រសាសន៍សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកទាំងអស់តែងតែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោកជំទាវបានអោយដឹងថា មូលនិធិអណ្តូងទឹកស្អាត បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែពេលនេះ លោកបានផ្ទេភារកិច្ច មកលោកជំទាវជាអ្នកដឹកនាំបន្ត សម្រាប់ធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ណា ដែលមានការខ្វះទឹកស្អាតប្រើប្រាស់ ដើម្បីរួមចំណែកលើកកម្ពស់សុខប្រជាពលរដ្ឋ នៅតាមទីជនបទ។
ជាក់ស្តែងដូចជាតំបន់នេះ ដោយមើលឃើញពីតម្រូវការនៃការខ្វះខាតទឹកប្រើប្រាស់ទើបក្រុមការងារ បានរៀបចំដាក់អណ្ដូងទឹកស្អាតជូនដល់បងប្អូន ប្រជាពលរដ្ឋនៅទីនេះបានប្រើប្រាស់តាមតម្រូវការ ដើម្បីឲ្យការរស់នៅកាន់តែមានភាពងាយស្រួល។

ក្រុមប្រជាពលរដ្ឋដែលបានអាស្រ័យ អណ្តូងទឹកស្អាតទាំង សូមគោរពថ្លែងអំណរ គុណ ដល់ម្ចាស់អំណោយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើអណ្តូងជូនពួកគាត់បានប្រើប្រាស់ប្រចាំថ្ងៃ។
សូមជម្រាប់ថានាឱកាសនោះដែរ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ក៏បាននាំយកនូវអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានជាសំភារៈប្រើប្រាស់មួយចំនួន ដូចជាថ្នាំពេទ្យ សារ៉ុង ក្រម៉ា ក្រណាត់ស និងសាប៊ូដុសខ្លួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់,ចែកជូននូវកាតាប ស្ពាយសម្រាប់ដាក់សម្ភារៈសិក្សាទៅសាលា ជូនដល់កុមារាកុមារី សិស្សានុសិស្សតូចៗ និងចែករទេះរុញសម្រាប់ជនមានពិការភាព និងចាស់ជរាផងដែរ៕ អត្ថបទ៖ សំ ងីម









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)