ព័ត៌មាន
គ.ល.ក. ផ្សព្វផ្សាយអំពីស្តង់ដានីតិវិធីប្រតិបត្តិស្ដីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ផ្សព្វផ្សាយអំពីស្តង់ដានីតិវិធីប្រតិបត្តិ ស្ដីពីការបណ្តុះបណ្តាលបុគ្គលិក ពិសេសកាស៊ីណូ ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍរបស់បុគ្គលិកពិសេសកាស៊ីណូ និងជំរុញឱ្យប្រតិបត្តិករ និងកម្មសិទ្ធិករ កាស៊ីណូយល់ដឹងពីកាតព្វកិច្ចផ្សេងៗមួយចំនួនបន្ថែម។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្ដីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូ សម្រាប់ឆ្នាំ២០២៥-២០២៧” នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះថា កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយអំពី ”ស្តង់ដានីតិវិធីប្រតិបត្តិស្ដីពីការ បណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” ដែលជាឯកសារបង្ហាញផ្លូវពីយន្តការរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍរបស់បុគ្គលិកពិសេសកាស៊ីណូ ក៏ដូចជាក្នុងគោលដៅជំរុញឱ្យប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូយល់ដឹងពីកាតព្វកិច្ចក្នុងការបញ្ជូនបុគ្គលិក ដែលត្រូវស្នើសុំអាជ្ញា បណ្ណ និងស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ ឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងទទួលស្គាល់គុណវុឌ្ឍិ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ក្នុងការអនុវត្តមុខងារជាបុគ្គលិកពិសេសកាស៊ីណូ ពីអគ្គលេខាធិការដ្ឋាននៃគ.ល.ក។

តាមរយៈស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូនេះ បានចង្អុលបង្ហាញពីការរៀបចំវគ្គបណ្តុះ បណ្តាលសម្រាប់បង្រៀនបុគ្គលិកពិសេសកាស៊ីណូ អំពីចំណេះដឹងផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យល្បែងពាណិជ្ជកម្ម ដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដល់ការងាររបស់បុគ្គលិកពិសេសកាស៊ីណូ ព្រមទាំងចំណេះដឹងជាមូលដ្ឋានផ្សេងទៀត ដែលទាក់ទងនឹងការធ្វើប្រតិបត្តិការ នៅក្នុងកាស៊ីណូឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗ សិក្ខា កាមនឹងត្រូវឆ្លងកាត់ការប្រឡងទទួលស្គាល់គុណវុឌ្ឍិ មុននឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ពីអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដែលជាឯកសារតម្រូវដ៏សំខាន់ក្នុងការស្នើសុំអាជ្ញាបណ្ណ និងស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ។

ឯកឧត្តមអគ្គលេខាធិការ ជឿជាក់ថា ចំពោះបណ្តាបុគ្គលិកកាស៊ីណូដែលចូលរួមនូវវគ្គបណ្តុះបណ្តាល និងបានប្រឡងជាប់ ការទទួលស្គាល់គុណវុឌ្ឍិ នឹងក្លាយជាបុគ្គលិកពិសេសកាស៊ីណូប្រកបដោយគុណវុឌ្ឍិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នឹងចូលរួម ចំណែកពង្រឹងសេវាកម្មបច្ចេកទេស ទំនុកចិត្ត និងកម្រិតស្តង់ដារបស់កាស៊ីណូនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងត្រឹមត្រូវស្របតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងស្របតាមស្តង់ដាកាស៊ីណូអន្តរជាតិ។ កត្តាទាំងអស់នេះ មិនត្រឹមតែអាចទាក់ ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទទួលបទពិសោធន៍លេងល្បែងប្រកបដោយទំនុកចិត្តនោះទេ នេះក៏ជាការរួមចំណែកធ្វើឱ្យទីផ្សារ ល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា មានភាពប្រកួតប្រជែង ជាមួយនឹងទីផ្សារក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)