ព័ត៌មាន
ឯកឧត្តម ហេង រតនា បិទសិក្ខាសាលា ស្តីពីការពង្រឹងបច្ចេកទេសប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធមិនទាន់ផ្ទុះគ្រប់ប្រភេទដល់កម្លាំងជំនាញឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់
(ភ្នំពេញ) :អង្គភាពស៊ីម៉ាក់បានបន្តពង្រឹងជំនាញការងារបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធមិនទាន់ផ្ទុះឱ្យកាន់ តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ជាពិសេសការកែលម្អបច្ចេកទេសប្រតិបត្តិការរបស់កម្លាំងជំនាញឱ្យកាន់តែប្រសើរឡើងប្រកបដោយវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់ ។ការពង្រឹងនេះគឺតាមរយះការធ្វើសិក្ខាសាលារយះពេលបីថ្ងៃស្តីពីការពង្រឹងបច្ចេកទេសប្រតិបត្តិការបោស សម្អាតមីន ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្នុងខណះជាអធិបតីបិទសិក្ខាសាលាស្តីពីការពង្រឹងបច្ចេកទេសប្រតិបត្តិការបោសសម្អាតមីន នាថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពីគ្រប់ប្រធានកងឯកភាពកំចាត់មីន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធសរុបប្រមាណ ៤៥ នាក់នោះ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលារយៈ ពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២៥ មកនេះ គឺមានសារះសំខាន់ណាស់ក្នុងការបន្តពង្រឹងការងារបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធមិន ទាន់ផ្ទុះដល់បុគ្គលិកនិងប្រតិបត្តិករឱ្យកាន់តែមាន ប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ជាពិសេស ការកែលម្អបច្ចេកទេសប្រតិបត្តិការរបស់កម្លាំងជំនាញឱ្យកាន់ តែប្រសើរឡើងប្រកបដោយវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់។
ឯកឧត្តម ហេង រតនាបន្ថែមថា សិក្ខាសាលានេះ ក៏ចែករំលែកបទពិសោធបញ្ហាប្រឈមនានា ព្រមទាំងលើកនូវចំណុចខ្លាំងនិងចំណុចខ្សោយដែលបានអនុវត្តកន្លងមកតាមអង្គភាពនីមួយៗ ធ្វើការណែនាំកែលម្អ និងបំពេញបន្ថែមចំណុចខ្វះខាតនៅក្នុងកិច្ចប្រតិបត្តិការសំដៅលើកកម្ពស់ការទទួលខុសត្រូវ ការគ្រប់គ្រង ការ គោរពវិន័យសណ្តាប់ធ្នាប់ និងអនុវត្តច្បាប់បទដ្ឋានរបស់អង្គភាព CMAC ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនផងដែរ៕អត្ថបទ,ភារម្យ









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត