ព័ត៌មាន
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
(ភ្នំពេញ) ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Rajib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសង្រ្គោះជនរងគ្រោះដោយ សារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងក្រោមទឹក។
កិច្ចពិភាក្សា បានផ្តោតសំខាន់លើការកិច្ចគាំទ្រធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវជំនួយផ្នែកកិច្ចសង្គ្រោះជន រងគ្រោះសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹកដោយមិនបច្ចេកទេស ដើម្បីកំណត់ទំហំនៃផលប៉ះ ពាល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។
អង្គប្រជុំ បានឯកភាពរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ HI កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និង ជនមានពិការភាព និងបច្ចេកទេសនៃការសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជម្រុញឱ្យការបង្កើតក្រុមការងារចំពោះកិច្ច ឬក្រុមការងារសម្របសម្រួលបច្ចេកទេស ដើម្បីជម្រុញលើកកម្ពស់កិច្ចសង្រ្គោះជនរងគ្រោះ ដែលអាចនឹងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ជាដើម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវជំនួយផ្នែកកិច្ចសង្គ្រោះជនរងគ្រោះសម្រាប់ជនរងគ្រោះដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អង្គការ HI កម្ពុជា ដែលបានចូលរួមចំណែកជួយដល់ការអប់រំយល់ដឹងពីយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ កិច្ចសង្រ្គោះជនរងគ្រោះ និងការបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៨២៕ អត្ថបទ,ភារម្យ




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 day agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ