ព័ត៌មាន
អ្នកស្ម័គ្រចិត្តជាងពីររយអង្គ/នាក់ រួមគ្នាសម្អាតទន្លេបាសាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល
អង្គការសំអាតទន្លេសមុទ្រ(ROC) និងក្រុមហ៊ុន River Cleanup Belgium (RCB) នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ បានសហការជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីបរិស្ថានខេត្តកណ្តាល រៀបចំកម្មវិធីសម្អាតសំណល់ប្លាស្ទិកក្រោមស្ពានព្រែកសំរោង ស្ថិតនៅសង្កាត់តាខ្មៅ ខេត្តកណ្តាល។ ការសម្អាតនេះ មានអ្នកស្ម័គ្រចិត្តចូលរួមជាង២០០នាក់/អង្គ មានទាំងព្រះសង្ឃ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានផងដែរ។
បើតាមលោក ហុង គីបូរ៉ា ប្រធានបេសកកម្មនៃអង្គការសំអាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា ការៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលសំរាមនៅទន្លបាសាក់ ដើម្បីលើកកម្ពស់សោភ័ណបរិស្ថានទន្លេឱ្យបានស្អាត និងជាការដាស់តឿនដល់ប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក Thomas De Groote ស្ថាបនិកនៃ River Cleanup Belgium (RCB ) បានលើកឡើងដែរថា មធ្យោបាយដ៏មានប្រសិទ្ធភាព និងមានប្រសិទ្ធភាពបំផុតក្នុងការសម្អាតទន្លេ គឺការបញ្ឈប់ការចោលប្លាស្ទិកទៅក្នុងកន្លែងដំបូង។ ដូច្នេះហើយបានជាយើងផ្តោតលើការសម្អាតសំណល់ប្លាស្ទិកតាមមាត់ទន្លេមុនពេលវាហូរចូលផ្លូវទឹក។
លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានកោតសរសើរចំពោះសកម្មភាពសម្អាតទន្លេក្នុងពេលនេះដោយបានចូលរួមចំណែកដោយផ្ទាល់ដល់យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថានគឺ« ស្អាត បៃតង និងចីរភាព»។ លើសពីនេះ លោកបានបន្តគាំទ្រចំពោះអង្គការសំអាតទន្លេ សមុទ្រ និង អង្គការសំអាតទន្លេ ប្រទេសបែលហ្សិក (River Cleanup) ក្នុងការរក្សាទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ គ្មានប្លាស្ទិក។ ជាមួយគ្នានេះ អ្នកចូលរួមបានប្តេជ្ញាចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាភាគច្រើន បានយល់ដឹងពីការទុកដាក់សំរាមបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេធិការ និងដៃគូពាក់ព័ន្ធនានាបានអប់រំ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាមគ្រប់ប្រភេទ៕ អត្ថបទ៖ទូច សោភ័ណ








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត