ព័ត៌មាន
ពលរដ្ឋស្រុកសំឡូតខេត្តបាត់ដំបង នាំយកទុរេនជាង៤តោន ទៅជូនកងកម្លាំងទិសទី១ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ផ្លែទុរេនប្រមាណជាង៤តោន ត្រូវបានប្រជាពលរដ្ឋចំនួនពីរឃុំ គឺឃុំសំឡូត និងឃុំស៊ុង ក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង យកទៅមកប្រគល់ជូនដល់កម្លាំងកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅទីបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ។
លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ក្រៅពីទុរេន នៅ មានបន្លែ ផ្លែឈើជាច្រើនប្រភេទទៀត ដែលប្រជាពលរដ្ឋក្នុងឃុំសំឡូត និងឃុំស៊ុង បង្កបង្កើនផលដោយខ្លួនឯង បានកៀរគរគ្នាប្រមូលយកមកប្រគល់ជូនកងទ័ពទិសទី១ បន្ទាយមានជ័យ ។
ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ បានមានសមានចិត្តជួយដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការ ពារព្រំដែនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសជិតខាង ។
តំណាងឱ្យកងទ័ពជួរមុខទិសទី១ បន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ប្ដេជ្ញាការពារបូរណភាពទឹកដី និង មាតុភូមិកម្ពុជាឱ្យបានគង់វង្ស មិនឱ្យប្រទេសជិតខាងមករំលោភបំពានបាននោះឡើយ៕








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត