ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ទទួលភារកិច្ចដឹកនាំរៀបចំអភិវឌ្ឍផែនការការងារ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»
កាលពីសប្តាហ៍មុន ក្រសួងមុខងារសាធារណៈ បានសហការជាមួយនឹងលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីអភិវឌ្ឍផែនការការងារ ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។
កិច្ចការរបស់ACCSM ត្រូវបានកំណត់ដោយផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ដែលផែនការនេះ ត្រូវបានសហការអនុវត្តជារួម ដោយប្រទេសជាសមាជិកអាស៊ាន។ ផែនការសកម្មភាពនេះ ជាការគាំទ្រដល់គោលដៅនៃការកសាង និងធានានិរន្តរភាពសេវាសាធារណៈជូនដល់ប្រជាជនអាស៊ាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងថាមវន្ត។ កន្លងមក ប្រទេសជាសមាជិកអាស៊ាន សម្រេចបានសមិទ្ធផលជាច្រើន តាមរយៈការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥។ អ្វីដែលត្រូវធ្វើបន្ត គឺការរៀបចំផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ ហើយក្រសួងមុខងារសាធារណៈ ជាអ្នកដឹកនាំរៀបចំ។
សិក្ខាសាលាប្រមូលធាតុចូលកាលពីសប្តាហ៍មុន បានកំណត់នូវវិស័យអាទិភាព បញ្ហាប្រឈម និងនិន្នាការថ្មីៗ ដែលជាធាតុចូលសំខាន់ សម្រាប់អភិវឌ្ឍផែនការការងាររយៈពេល ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និងACCSM+3 (២០២៦-២០៣០)»។ ការប្រមូលធាតុចូលនេះ នឹងជួយដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់រួមគ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ នវានុវត្តន៍ និងផ្តោតប្រជាជនជាស្នូល។ ឆ្លងកាត់សិក្ខាសាលាពិគ្រោះយោបល់យ៉ាងផុសផុលគួរឱ្យកត់សម្គាល់រយៈពេល ២ថ្ងៃនេះ បានពិនិត្យពីសមិទ្ធផលដែលសម្រេចបាន និងចែករំលែកមេរៀនពិសោធនៃការអនុវត្តផែនការការងារ ACCSM+3 កន្លងទៅ ដោយផ្សារភ្ជាប់នឹងចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ព្រមទាំងរួមគ្នាកំណត់វិស័យអាទិភាព ទិដ្ឋភាពរួម និងលើកគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់បញ្ចូលក្នុងផែនការការងារ ACCSM និងACCSM+3 ឆ្នាំ២០២៦-២០៣០។
គួរជម្រាបថា ក្នុងនាមកម្ពុជា ជាប្រធាន និងជាម្ចាស់ផ្ទះ ក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពី កិច្ចការមុខងារសាធារណៈ (ACCSM+3)» ក្រសួងមុខងារសាធារណៈ បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាលើកទីមួយ ដើម្បីអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 (២០២៦-២០៣០) នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមរបស់ប្រតិភូមកពីលេខាធិការដ្ឋានអាស៊ាន និងប្រទេសដែលជាសមាជិកអាស៊ាន ព្រមទាំងប្រទេសទីម័រខាងកើត។ សិក្ខាសាលានេះ បានបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ACCSM+3 រួមមានប្រទេសដែលជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង៕










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត