ព័ត៌មាន
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រារព្ធពិធីបិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។
ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ និងវត្តមានសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ប្រមាណជិត៣០០នាក់។
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅពេលនេះ។ ឯកឧត្ដមបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រតិភូទាំងអស់ក្នុងការពិភាក្សា ការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍ក្នុងរយៈពេលពីរថ្ងៃកន្លងមក។
ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាបានបង្ហាញនូវការជឿជាក់លើតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់តំណាងរាស្រ្ត និងស្ថាប័នសភាក្នុងការរៀបចំកិច្ចសន្ទនាពីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា បានអបអរសាទរចំពោះការយល់ព្រមនូវគំនិតផ្តួចផ្តើមថ្មីគឺ វេទិកាអ្នកដឹកនាំសភា AIPA និងវិទ្យាស្ថានអន្តរជាតិសម្រាប់សន្តិភាព និងយុត្តិធម៌ (IIPJ) ដែលថាយើងមានទិសដៅកាន់តែច្បាស់ក្នុងការពង្រឹងផ្នែកការទូតសភាដូចដែលឆ្លុះបញ្ចាំងដោយប្រធានបទនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។
ឯកឧត្ដមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ដំណោះស្រាយជាច្រើនដែលបានអនុម័តដោយ AIPA ត្រូវបានអនុវត្ត និងប្រែក្លាយទៅជាលទ្ធផលជាក់ស្តែង។ នេះបង្ហាញថាសមាជិកសភារបស់យើងមានតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ព្រមទាំងមានការប្តេជ្ញាចិត្តច្បាស់លាស់។
ឯកឧត្ដមបណ្ឌិត បន្ថែមថា យើងត្រូវធ្វើការបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងបង្ហាញថា AIPA គឺជាវេទិកាដែលផ្តោតលើសកម្មភាព។ យើងត្រូវរំលឹកខ្លួនយើង នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសេចក្ដីសម្រេចដែលបានអនុម័តដោយឈរលើស្មារតី និងឯកភាពរបស់ AIPA ដើម្បីសន្តិភាព និងវិបុលភាពរួម។
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត