ព័ត៌មាន
ពោធិ៍សាត់ក្លាយជាខេត្តទី២៣ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាកាល(ODF)ទាំងស្រុង
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរ បានរៀបចំ«សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្តពោធិ៍សាត់» ។ សិក្ខាសាលារៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម យឹម ជុង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុមការងារចុះផ្ទៀងផ្ទាត់ODFនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គការដៃគូរ មន្ទីរអង្គភាព-ជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៧ ។

ខេត្តពោធិ៍សាត់ មានក្រុងចំនួន១ ស្រុកចំនួន៦ សង្កាត់មាន៧ និងឃុំចំនួន៤២ និងភូមិចំនួន៥២៧។ យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្តីពីការទទួលបានជ័យលាភី ODF ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងការចុះពិនិត្យផ្ទៀងផ្ទាត់ ODF ដោយក្រុមការងារនៃក្រសួងអភិវឌ្ឍន៍ជនបទ គឺភូមិចំនួន៥២៧ ឃុំចំនួន៤២ សង្កាត់០៧ ក្រុងចំនួន០១ ស្រុកចំនួន០៦ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODFទាំងស្រុង តាមរយៈការវិនិច្ឆ័យពីភាពត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ និងលក្ខណៈបច្ចេកទេស នាំឲ្យខេត្តពោធិ៍សាត់ក្លាយជាខេត្តទី២៣ ដែលនឹងទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ទាំងស្រុង ដោយគ្រោងនឹងរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាចុងខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ។

លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថា លទ្ធផលសម្រេចបានពេលនេះ បង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលមាន ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រី ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ថា “ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមាន សេវាផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក លឹម សុខតូ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និង អនាម័យជនបទ (PWG) លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរ អភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង-ស្រុក ឃុំ/សង្កាត់ មេភូមិ ជនបង្គោលអនាម័យភូមិ-ឃុំ បងប្អូនប្រជាពលរដ្ឋ សប្បុរសសជន និងអង្គការដៃគូដែលបានខិតខំប្រឹង ប្រែងយកចិត្តទុកដាក់ចូលរួមសហការ ឧបត្ថម្ភគាំទ្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យខេត្តពោធិ៍សាត់ សម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ប្រកបដោយជោគជ័យ ។ លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាលើការងារអនាម័យជនបទ និង ODF ដើម្បីធ្វើយ៉ាងណាឲ្យខេត្តពោធិ៍សាត់ក្លាយជាខេត្ត ODF Plush នៅឆ្នាំ២០២៧ ។

មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម យឹម ជុង បានលើកឡើងថា សមិទ្ធផលនៃការ បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលODF នៅខេត្តពោធិ៍សាត់នាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្ត បានបង្កើនលទ្ធភាព ក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំងរូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការគ្នា ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត រួមគំនិតគ្នាធ្វើ ដើម្បីទទួលបាននូវជោគជ័យ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នាពេលនេះ ៕



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត