ព័ត៌មាន
ត្រឹមពាក់កណ្ដាលខែកក្កដានេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលកើនដល់ជាង ១១៩ ពាន់នាក់
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល មានចំនួនជាង ១១៩ ពាន់នាក់ ដែលនេះជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងនៅក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និង វាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះថា ការដាក់ឱ្យដំណើរប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដាក់ឱ្យដំណើរនៅខែធ្នូ ឆ្នាំ២០២៤ កន្លងមក។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការចំពោះមុខ ក្នុងការបង្កើតមូលដ្ឋាន ទិន្នន័យ ដោយបានអនុញ្ញាតអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះដ៏ងាយស្រួល គ្មានចំណាយ និងតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួល បានអត្តសញ្ញាណ និងស្នើសុំអត្ថប្រយោជ៍នានា ហើយប្រព័ន្ធនេះគឺជាជម្រើសដ៏សមស្រប ចំណេញពេលវេលា និងទាន់សភាពការណ៍សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម បន្តថា បច្ចុប្បន្នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីទូរសព្ទ ដៃ វិបផតថល និងសាខាធនាគារដៃគូនៅទូទាំងប្រទេស, ជាក់ស្តែងនាពេលនេះ ធនាគារដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួល សេវាចុះឈ្មោះបានកើនឡើងដល់៨រួមមាន៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ធនាគារ ARDB, ធនាគារ វីង, ធនាគារ ABA,ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារកាណាឌីយ៉ា, និងធនាគារពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះគិតត្រឹមថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥ ថ្នាលឌីជីថលបានទទួលសំណើចុះឈ្មោះចំនួនជាង ១១៩ ពាន់នាក់ ដែលជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួង លើកឡើងបន្ថែមថា ជុំវិញថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ទៅថ្ងៃអនាគត គណៈកម្មាធិការចង់ឱ្យវាមានសមត្ថភាពមួយ លើការចែករំលែកទិន្នន័យទៅវិញ ដើម្បីយកទិន្នន័យដែលបានរក្សាទុក ទៅចែករំលែក ទាំងអស់វិញ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏អាមើលឃើញទិន្នន័យ និងអាចទាញអត្ថប្រយោជន៍ពីអ្វីដែលមាន យកទៅប្រើប្រាស់តាម តម្រូវការ ចំណែកអាជ្ញាធរ ក៏អាចទាញយកទិន្ន័យបានផងដែរ ដើម្បីទទួលនូវព័ត៌មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រៅពីគោលការណ៍ខាងលើ, គណៈកម្មាធិការកំពុងបន្តបើកយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងអនុវត្តការងារ នេះ ទាំងការផ្សព្វផ្សាយ ការបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃការុះឈ្មោះ របៀបចុះឈ្មោះជូនដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធនៅទូទាំងប្រទេស ក្នុងនោះយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរៀបចំជាបន្តបន្ទាប់ ដោយបញ្ចប់នូវជុំទី១ ដែលបានចុះផ្សព្វផ្សាយចំនួន៥លើរួចហើយ ដែលមានអ្នកចូលរួមប្រមាណាង ១៤ ពាន់នាក់៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត