ព័ត៌មាន
ក្រុមហ៊ុនវិនិយោគធំៗចិននាំយកបច្ចេកវិទ្យាទំនើបលើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងកែច្នៃកាកសំណល់រឹង, ប្លាស្ទិករួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ ដែលមានផ្សារភាគហ៊ុននៅប្រទេសចិន ឯកទេសខាងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ លើវិស័យបរិស្ថាន ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។
ក្រោយពីបានស្តាប់នូវបទបង្ហាញអំពីបទពិសោធន៍ និងសមត្ថភាព របស់ក្រុមហ៊ុន តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកង្វក់ និងភាពវៃឆ្លាតក្នុងការប្រមូលសំរាម សំណល់រឹង និងប្លាស្ទិកដើម្បីរួមចំណែកការពារបរិស្ថានរួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានសក្តានុពលរបស់វិនិយោគិនគ្រប់ទិសទី។ ក្រសួងបរិស្ថានសូមសម្តែងនូវការស្វាគមន៍ និងគាំទ្រ ដែលក្រុមហ៊ុនវិនិយោគទាំង៣ ដែលមានបំណងរួមចំណែកជាមួយគោលនយោបាយចក្រាវិស័យបរិស្ថាន ផ្តោតលើ ភាពស្អាត បៃតង និងចីរភាព។ ដោយឡែក ចំពោះភាពស្អាត ក្រសួងបរិស្ថានផ្តោតលើភាពស្អាតលើមេឃ សំដៅលើគុណភាពខ្យល់ល្អ ភាពស្អាតលើដីសំដៅលើការកាត់បន្ថយសំរាម សំណល់រឹង និងប្លាស្ទិក។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា កន្លងមកនេះ យើងមានសាធារណជន និងសិស្សានុសិស្សសរុបចំនួន១១លាននាក់ បានបេ្តជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក ហើយបច្ចុប្បន្នក្រសួងកំពុងសម្លឹងមើលឡដុតសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ សន្សំសំចៃថាមពល សម្រាប់ដុត ឬ កែច្នៃសំណល់ប្លាស្ទិកដែលប្រមូលបាន។ ជាមួយគ្នានេះដែរក្រសួងបាននិងកំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំណល់រឹងរយៈពេលវែង ខ្លី និងមធ្យម និងការគាំទ្រជាច្រើនទៀតដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាមានសោភណ័ភាពស្អាត និងធានាបាននូវសុខភាពសាធារណៈកាន់តែល្អប្រសើរ។
ចំពោះភាពស្អាតក្នុងទឹកវិញ ក្រសួងកំពុងសម្លឹងមើលបច្ចេកវិទ្យាដំឡើងអាងប្រព្រឹត្តកម្មទឹកកង្វក់ដែលមានសមត្ថភាពខ្ពស់ចម្រាញ់ទឹកបានស្អាត ចំណាតិច សន្សំសំចៃថាមពល ដែលអាចបំពាក់នៅតាមអាគារខ្ពស់ៗ តាមទីក្រុង និង តាមតំបន់ប្រជុំជននានា ដូចនេះ វត្តមានរបស់ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd.
និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ពិតជាមានសារៈសំខាន់ណាស់ ដែលនាំមកនូវបច្ចេកវិទ្យាដ៏ទំនើប និងជោគជ័យនៅប្រទេសចិន មកចែករំលែកនៅកម្ពុជា ក្នុងនាមជាប្រទេសមិត្តភាពដែកថែប កម្ពុជា-ចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd. និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ជាក្រុមហ៊ុនដ៏ធំរបស់ខេត្ត Anhui ប្រទេសចិនដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការប្រមូល និងកែច្នៃ កាកសំណល់រឹង និងប្លាស្ទិក បំល្លែងចេញជាវត្ថុផ្សេងៗ និងប្រភពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របតាមស្តង់ដា សន្សំសំចៃថាមពលខ្ពស់ ក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកង្វក់ បំល្លែងចេញជាទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគផងដែរ៕







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត