ព័ត៌មាន
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំប្រព័ន្ធបន្សុទ្ធទឹកស្អាត ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលពិសាបាន នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមលើកកម្ពស់អនាម័យ និងការកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗជូនដល់ប្រជាពលរដ្ឋ ដែលយកកូនចៅមកព្យាបាលនៅមន្ទីរពេទ្យ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យ និងអាណាព្យាបាលអ្នកជំងឺ និងប្រគល់-ទទួលឧបករណ៍បរិក្ខារបន្សុទ្ធទឹក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាក្រុង ភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមក្រសួងដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសា ផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីបម្រើដល់ អ្នកសម្រាកព្យាបាលជំងឺ ទទួលពិសាដោយមិនគិតថ្លៃ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់អ្នកជំងឺ តាមរយៈការផ្គត់ផ្គង់ ទឹកស្អាតដែលមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារទឹកស្អាត។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា តាមរយៈការរៀបចំប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសានេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ អនាម័យ និងសុវត្ថិភាព សុខភាព នៅក្នុងមន្ទីរពេទ្យ និងការចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងកាត់បន្ថយហានិភ័យ នៃការចម្លងមេរោគ តាមរយៈការប្រើប្រាស់ទឹកស្អាត។ សម្រាប់បញ្ហានេះ ក្រសួងគ្រោងដាក់ប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសា នៅតាម បណ្តាមន្ទីរពេទ្យរដ្ឋធំៗចំនួន ៥ កន្លែងបន្ថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗជូនដល់ប្រពលរដ្ឋ ដែលនាំ កូនចៅមកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះ។
សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធ តាមរយៈម៉ាស៊ីនផលិតទឹកបរិសុទ្ធ មានសមត្ថភាពផលិតបាន ២៥០ លីត្រក្នុងមួយម៉ោង ចំនួន ២ គ្រឿង មានទីតាំងស្ថិតនៅក្នុងបរិវេណនៃអគារគន្ធបុប្ផាទី៤ ចំនួន ១ គ្រឿង និងអគារគន្ធបុប្ផាទី៥ ចំនួន ១ គ្រឿង ដោយយកប្រភពទឹកពីបណ្ដាញទុយោទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជុំវិញប្រព័ន្ធនេះដែរ កន្លងមក ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានដំឡើងម៉ាស៊ីនចម្រោះទឹកពិសាបរិសុទ្ធ ជូនមន្ទីរពេទ្យព្រះអង្គឌួងផងដែរ ដោយប្រើ ប្រាស់ថវិកា (ប្រមាណ ៧.១២០ ដុល្លារអាមេរិក) របស់មូលនិធិបម្រើដល់ផលប្រយោជន៍សង្គមនៃរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីការដំឡើង រួចរាល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់ប្រព័ន្ធចម្រោះទឹកពិសារបរិសុទ្ធ ជូនទៅមន្ទីរពេទ្យព្រះអង្គឌួងជាផ្លូវការ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កន្លងមក៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ