ព័ត៌មាន
មន្ទីរពេទ្យឈានមុខរបស់ម៉ាឡេស៊ី ការិយាល័យតំណាងនៅប្រទេសកម្ពុជា ដើម្បីផ្តល់សេវាថែទាំសុខភាពជូនអតិថិជន
ភ្នំពេញ៖ នៅក្នុងការឈានជំហានដើម្បីទទួលបាននូការថែទាំសុខភាពកាន់តែប្រសើរ Sunway Medical Centre នៃទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ បានបើកការិយាល័យតំណាងនៅប្រទេសកម្ពុជារបស់ខ្លួន ស្ថិតនៅរាជធានីភ្នំពេញ ក្នុង គោលបំណងជួយដល់អ្នកជំងឺកម្ពុជាដែលកំពុងស្វែងរកការព្យាបាលនៅបរទេសប្រកបដោយផាសុខភាព។
ការិយាល័យនេះ នឹងក្លាយជាទីតាំងប្រចាំការ ដោយផ្តល់ជំនួយជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន សម្រាប់ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការណែនាំរបស់វេជ្ជបណ្ឌិត ការរៀបចំផែនការព្យាបាល និងការសម្របសម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។
នៅមុនពិធីកាត់ខ្សែបូសម្ពោធការិយាល័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និងមានប្រសាសន៍ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នៃការថែទាំសុខភាព។ ឯកឧត្តមយល់ឃើញថា ការស្វែងរកសេវាកម្មព្យាបាលនៅបរទេស មិនមែនជាការសម្រេចចិត្តស្រាលនោះទេ។ នោះហើយជាមូលហេតុដែល Sunway Medical Centre ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យការធ្វើដំណើរនេះមានភាពងាយស្រួលបំផុត។
លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre សង្ឃឹមថា Sunway Medical Centre នឹងអាចកំណត់នូវស្តង់ដានៃបទពិសោធន៍ថែទាំសុខភាពឡើងវិញ សម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការថែទាំនៅបរទេស ដែលធ្វើមានភាពដិតដល់ ងាយស្រួល និងការយកចិត្តទុកដាក់ជាងគេ។
ជាមួយនឹងគ្រែសម្រាកចំនួន៨១០ ដែលនឹងត្រូវបានពង្រីកដល់ ១,១០០ និងប្រកបដោយវេជ្ជបណ្ឌិតឯកទេស ជាង ៣៥០នាក់ និងមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តចំនួន ២៨ផ្នែក Sunway Medical Centre នៅតែបន្តពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
Sunway Medical Centre ត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World’s Best Hospitals Ranking 2024 និង 2025។ Sunway Medical Centre ត្រូវបានគេស្គាល់ផងដែរ សម្រាប់ភាពខ្លាំងរបស់ខ្លួននៅក្នុងផ្នែកជំងឺមហារីក ផ្នែកបេះដូង ផ្នែកឆ្អឹង ផ្នែកក្រពះពោះវៀន ផ្នែកប្រព័ន្ធសរសៃប្រសាទ ផ្នែកសុខភាពស្ត្រី និងកុមារ និងការវះកាត់កម្រិតខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត