ព័ត៌មាន
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
ភ្នំពេញ ៖ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ៦ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ សុពលភាពលើការងារថែទាំខួបផ្លូវ ដោយរក្សានូវគុណភាពល្អប្រសើរ ឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ១ កំណាត់ ក្រាលកៅស៊ូ DBST បន្ថែម ពីលើ (Reseal DBST) ប្រវែងជាង ៦ គីឡូម៉ែត្រ នៅស្រុកបាកាន ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៥ នេះថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ដោយមិន ត្រឹមសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ផ្លូវក៏ជាដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិកផលពីមូលដ្ឋានទៅ កាន់ទីផ្សារ ការដឹកទំនិញពីផ្សារមកផ្គត់ផ្គង់នៅតាមមូលដ្ឋាន និងការបង្កើតអាជីវកម្មលក់ដូរផ្សេងៗជាដើម។
ទាក់ទងការថែទាំនេះ ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់នាយកដ្ឋានផ្លូវលំជនបទ ដែលបាន ជំរុញលើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ DBST បានល្អប្រសើរ ដោយបានផ្តល់ប្រយោជន៍យូរអង្វែង ដែលនេះជាការចូលរួមចំណែក ដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុង ផងដែរ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិន ប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិង កំពុងបន្តការគាំទ្រដល់ការ ជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាល ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃ ឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ