ព័ត៌មាន
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម៖ ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង
នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានប្រាប់ដល់សិក្ខាកាមនៃវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោធពលខេមរភូមិន្ទថា ភារកិច្ចស្នូលរបស់កងកម្លាំង ក្នុងសម័យសន្តិភាព គឺធ្វើការទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់សិក្ខាកាមវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ ដែលជាធនធានមនុស្សរបស់កងកម្លាំងវិស្វកម្មអគ្គបញ្ជាការ ដែលមានមូលដ្ឋានស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម បានបញ្ជាក់ថា «ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងស្ថាបនាខឿនការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឱ្យមានបញ្ហានៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តអនុវត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យព្រំដែនក្លាយជាព្រំដែន « សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម» ។
នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា កងកម្លាំងវិស្វកម្មជាកម្លាំងស្នូល កម្លាំងឆ្អឹងខ្នង និងជាកម្លាំងផ្តាច់ព្រ័ត្ររបស់រាជរដ្ឋាភិបាល ជាកងកម្លាំងវិស្វកម្ម ទៅដល់ទីណាប្រៀបដូចនាយករដ្ឋមន្ត្រី ទៅដល់ទីនោះយ៉ាងដូច្នោះដែរ ខណៈនៅគ្រប់កាលៈទេសៈទាំងអស់កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទនៅតែបន្តធ្វើជាកម្លាំងស្នូលនិងអនុវត្តផ្ទាល់នូវភារកិច្ចជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី បានអនុវត្តភារកិច្ចយ៉ាងសកម្មក្នុងការកសាងផ្លូវ-ស្ពាន ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍តំបន់ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនគីរី នាទិសឦសាននៃមាតុភូមិ ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកសាងខ្សែព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងបី ជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយដើរទន្ទឹមគ្នានឹងគោលការណ៍កសាងខឿនការពារជាតិគឺជាប្រជាជន ដែលជាគ្រឹះដ៏រឹងមាំមិនចេះរីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានប្រាប់ដល់សិក្ខាកាមជាយោធិននៃវិស្វកម្មទាំងអស់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញគោលដៅយុទ្ធសាស្ត្រទាំង៥ គឺ«កំណើន ការងារ សមធម៌ ប្រសិទ្ធភាពការងារ និងចីរភាព»។ រួមនឹងអាទិភាពទាំង៥«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះកងយោធពលខេមរភូមិន្ទត្រូវធ្វើការកែទម្រង់លើគ្រប់វិស័យ រួមមានទាំងទំនើបកម្មការកសាងបណ្ដុះបណ្ដាលធនធានមនុស្ស និងទំនើបកម្មរាល់យុទ្ធោបករណ៍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ជាដើម។
ក្នុងន័យនេះវិទ្យាស្ថានវិស្វកម្មមរតកតេជោ បានខិតខំប្រឹងប្រែងធ្វើការកសាងបណ្ដុះបណ្ដាលធនធានមនុស្សវិស្វកម្ម ឱ្យប្រកបទៅដោយលក្ខណៈសម្បត្ដិ៦យ៉ាង ពោលគឺ«វិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព គុណភាព និងប្រសិទ្ធភាពការងារ»ជាដើម ជាពិសេសកសាងបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណវុឌ្ឍន៍ពិតប្រាកដស្របទៅតាមការកែទម្រង់របស់រាជារដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការ៕ អត្ថបទបាន ចក់





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ