ព័ត៌មាន
អ្នកនយោបាយ និងអ្នកវិភាគ៖ ច្បាប់ដកសញ្ជាតិមិនប៉ះពាល់ចំពោះពលរដ្ឋ និងអ្នកនយោបាយស្នេហាជាតិទេ
អ្នកនយោបាយ និងអ្នកភាវិភាគស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ មើលឃើញថា ការបង្កើតច្បាប់ដកសញ្ជាតិខ្មែរពីជនក្បត់ជាតិ និងជនគប់គិតជាមួយបរទេសមកបំពេញប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងកាលៈទេសៈនេះគឺសមស្របបំផុត ខណៈប្រទេសកម្ពុជាធ្លាប់បានធ្វើសញ្ជាតូបនីយកម្ម ឬការផ្ដល់សញ្ជាតិដល់ជនបរទេស ប៉ុន្ដែមិនទាន់មានច្បាប់ដកសញ្ជាតិវិញទេ ហើយមួយវិញទៀតកម្ពុជាកំពុងប្រឈមមុខជាមួយបច្ចាមិត្តឈ្លានពានដឹកដី ដូច្នេះច្បាប់នេះក៏នឹងចូលរួមថែក្សាការពារសន្ដិសុខជាតិ បូរណភាពទឹកដីពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសបំផ្លាញជាតិឯង។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV លោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានលើកឡើងថា ភាពឆ្លាតវ័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានផ្គួចផ្ដើមឱ្យរៀបចំបង្កើតច្បាប់ដកសញ្ជាតិនេះឡើង គឺជាការល្អបំផុត ហើយទទួលបានការគាំទ្រពីគ្រប់និន្នាការ, ជាក់ស្ដែងសមាជិករដ្ឋសភា កាលពីសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅ ថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ បានបោះឆ្នោតគាំទ្រក្នុងសំឡេង១២៥សំឡេងលើ១២៥សំឡេងនៃតំណាងរាស្រ្ដពីគ្រប់បក្សនយោបាយនៃសមាជិករដ្ឋសភាទាំងមូល។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការបង្កើតច្បាប់ដកសញ្ជាតិខ្មែរ នៅពេលនេះ គឺជារឿងសំខាន់ និងចាំបាច់ណាស់សម្រាប់រារាំង និងការពារបូរណភាពទឹកដី ពីសំណាក់ជនក្បត់ជាតិ ដែលចូលដៃជាមួយសត្រូវឈ្លានពានទឹកដី និងបង្កើតភាពចលាចលអស្ថិរភាពដល់កម្ពុជា។
គួរធ្វើការកត់សម្គាល់ផងដែរថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងតែប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំ ប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្តែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង៕ អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត