ព័ត៌មាន
ឯកឧត្តម ហេង រតនា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មីនៅលើទឹកដីខេត្តសៀមរាបនោះទេ ប៉ុន្តែកំពុងសាងសង់អគាររាងគ្រាប់មីនធំជាងគេក្នុងពិភពលោកដោយហិរញ្ញប្បទានឥតសំណងពីជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥នេះថា ដោយភ្ជាប់ជាមួយសំណង់រូបភាពគ្រាប់មីន PMN-2ថ្មីថា កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី នៅលើទឹកដីខេត្តសៀមរាបនោះទេ ប៉ុន្តែកំពុងសាងសង់អគាររាងគ្រាប់មីនធំជាងគេក្នុងពិភពលោកដោយហិរញ្ញប្បទានឥតសំណងពីជប៉ុន។
ឯកឧត្តម ហេង រតនា បានថ្លែងថា អគាររាងគ្រាប់មីនធំជាងនេះក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ។ អគាររាងគ្រាប់មីននេះអាចដាក់សម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ។
បើតាម ឯកឧត្តម ហេង រតនា នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការសាងសង់អគាររាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក។
ឯកឧត្តមបន្តថា អគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការេមានទំហំ ១០៨ ម៉ែត្រគុណ ១០៨ ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រមាន២ជាន់កម្ពស់១៧ម៉ែត្រ។ អគាររាងគ្រាប់មីននេះស្ថិតនៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា៖«អាគារនេះកសាងដោយក្រុមហ៊ុន ជប៉ុន SATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន»។
សូមបញ្ជាក់ថា ជាទីតាំងដ៏ស្ងប់ស្ងាត់ ដែលស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នោះគឺជាសារមន្ទីរសន្តិភាពនៃសកម្មភាពមីន (PMA)។ សារមន្ទីរដ៏ចំណានមួយនេះ មានសាលតាំងពិព័រណ៍តូចមួយក្នុងតំបន់កងឯកភាពកម្ចាត់មីនទី៤ ក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការកណ្ដាល CMAC ក្នុងរាជធានីភ្នំពេញ។ តាំងពីដើមដំបូងមក សារមន្ទីរបានវិវត្តទៅជា «សារមន្ទីរសន្តិភាពសកម្មភាពមីន» ដែលបង្កប់នូវគុណតម្លៃស្នូលរបស់ CMAC និងការខិតខំអប់រំផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ អំពីប្រវត្តិដំណែលនៃយុគសម័យសង្រ្គាមរបស់កម្ពុជា។
បច្ចុប្បន្នសារមន្ទីរសន្តិភាពនៃសកម្មភាពមីន បច្ចុប្បន្នកំពុងពង្រីកខ្លួនទៅជាសារមន្ទីរតេជោសន្តិភាព (TPM) ដែលប្រសិទ្ធនាមដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រព័ន្ធសារអេឡិចត្រូនិក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ ហើយត្រូវបានទទួលជំនួយគាំទ្រដោយ ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន។ សារមន្ទីរនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធនៅឆ្នាំ ២០២៦ខាងមុខនេះ ខណៈសារមន្ទីរនេះនឹងឈរនឹងជានិមិត្តរូបនៃសន្តិភាព និងរង់ចាំទទួលស្វាគមន៍ភ្ញៀវចូលទស្សនាមកពីជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីក្នុងការវិវិត្តន៍របស់ប្រទេសកម្ពុជាដោយផ្ទាល់៕



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត