ព័ត៌មាន
ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ
ឧត្ដរមានជ័យ ៖ ព្រះសង្ឃខេត្តស្វាយរៀង និងសប្បុរសជន រស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយ ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង រួមនិងព្រះសង្ឃ និងពលរដ្ឋរួមដំណើរប្រមាណជាង៤០០ អង្គ/នាក់នៅថ្ងៃចុងសប្តាហ៍ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយ ដែលបានមកពីការចូលរួម របស់ព្រះសង្ឃ ពលរដ្ឋ ក្នុងនិងក្រៅខេត្ត រួមមានអង្ករ១០តោន មី១ពាន់កេះ ត្រីខកំប៉ុង១០កេះធំ ទឹកសុទ្ធ៣០០កេះ ភេសជ្ជះគ្រប់មុខ១៥០កេះទឹកត្រីទឺកស៊ីអ៊ីវ៣៥០ដប ថ្នាំពេទ្យ៤០គីឡូក្រាម ផ្អក សាច់ក្រកសៀង១ពាន់៥១០គីឡូកាហ្វេ៥០កញ្ជប់ធំ ក្រម៉ា១៥០ និងភួយ១០០ សរុបថវិកាចំណាយអស់ជិត៩០លានរៀល ទៅចែកផ្ដល់ជូន ដល់វីរៈកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី ក្នុង(តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣) ។
នៅគ្រប់ទីតាំងឈរជើង ដែល គណៈប្រតិភូសង្ឃ និង សប្បុរសជនអញ្ជើញដល់ ត្រូវបាន មេបញ្ជាការ មេបញ្ជាការរង និងពលខេមរៈភូមិន្ទ បានស្វាគមន៍ និងបញ្ជាក់ពីស្ថានភាព សកម្មភាព ឈរជើងការពារ បូរណភាពទឹកដី សភាពការណ៍និងជីវភាព ជូនដល់ ប្រតិភូជាបន្តបន្ទាប់មក ព្រះវិញ្ញាណមុំ សយ ក្នុងនាមព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង សូម ថ្លែងនូវការកោតសរសើរ ចំពោះ វីរជន វីរៈយុទ្ធនារី ដែលបាន លះបង់ កម្លាំងកាយចិត្ត ស្ម័គ្រចិត្តមកចូលរួមឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយអត់និងបូជាអាយុជីវិត ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលចោរសៀមមកឈ្លានពានលើបូរណភាពទឹកដី កម្ពុជា ពិសេសនៅ តំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់ ៣ ។
ព្រះតេជគុណ បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់ វីរៈយុទ្ធជន វីរៈយុទ្ធនារី នៅសមរភូមិជួរមុខ ត្រូវបាន ព្រះសង្ឃនិងពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន បានធ្វើការតាមដាន គ្រប់សកម្មភាព ទាំងលើការ ត្រៀមប្រយុទ្ធ និងស្បៀងហូបចុក ទើបថ្ងៃនេះ ព្រះសង្ឃ បងប្អូនពលរដ្ឋក្នុងខេត្ត ពិសេសសប្បុរសជន នៅសហរដ្ឋអាមេរិកបាននាំយកអំណោយ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ មកគាំទ្រជូនដល់វីរៈយុទ្ធជនវីរៈយុទ្ធនារី ជាសក្ខីភាព ។
សូមបញ្ជាក់ថា ក្នុងឪកាសព្រះសង្ឃ និងបងប្អូនពលរដ្ឋ អញ្ជើញ និមន្ត សាកសួរសុខទុក្ខ ដល់វរៈកងទព័ ប្រតិភូដឹកនាំដោយព្រះតេជគុណ មុំ សយ បានផ្តល់ថវិកាតម្កល់នៅទីបញ្ជាការជួរមុខចំនួន ៥០លានរៀល ចែកផ្តល់ តាមតំបន់ទិសទាំង៤ទីតាំង រួមមានអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកា និងក្រៅពីការតម្កល់ថវិកា នៅទីបញ្ជាការជួរមុខ ក្រុមប្រតិភូ រួមមានឯកឧត្តម ស៊ុ វលក្ខ័ និងលោកជំទាវ លោកគឺម វ៉ាង និងលោកស្រីវ៉ាង ចាំង លោក គឺម ឡេង និងភរិយា លោក សឿន ចិន្ថា និងលោកស្រី លោកចាន់ សំណាង និងលោកស្រី លោកយី មុន្នីចិត្រា លោកយោគ សុវណ្ណារ៉ា លោកសៀន ណាវី ព្រះតេជគុណគឹម ភួង និងសប្បុរសជននៅសហរដ្ឋអាមេរិក បានបន្តចែកថវិកាផ្ទាល់ខ្លួនជូនដល់វរៈកងទព័ឈរការពារគោលដៅ សរុបអស់ថវិកាប្រមាណជាង៣ម៉ឺនដុល្លាបន្ថែមផងដែរ ។














-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត