ព័ត៌មាន
វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃប្រេងឥន្ធនៈលើទីផ្សារមានស្ថិរភាពល្អ
វិស័យដឹកជញ្ជូននៅកម្ពុជា គិតមកដល់ពេលនេះ បានដំណើរការសេវាដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនបម្រើទីផ្សារនាំចេញ មានភាពមមាញឹកជាងមុន ស្របពេលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារមានស្ថិរភាពល្អ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូនក្នុងស្រុកថា ចាប់ពីដើមឆ្នាំ២០២៥ មកដល់ពេលនេះ លោកឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា បាននឹងកំពុងដំណើរការលើសេវាដឹកជញ្ជូនល្អប្រសើរ ទាំងចលនានៃការដឹកជញ្ជូនក្នុងស្រុក និងសេវាដឹកជញ្ជូនសម្រាប់ទីផ្សារនាំចេញ ស្របពេលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កាន់តែរឹងមាំ គាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកបន្តថា ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារមានស្ថិរភាពល្អ ដូច្នេះវិស័យដឹកជញ្ជូនក៏កំពុងមានភាពមមាញឹកផងដែរ ទាំងសេវាដឹកជញ្ជូនទំនិញទីផ្សារក្នុងស្រុក និងការដឹកញ្ជូនសម្រាប់បម្រើទីផ្សារនាំចេញ ទោះបីកម្ពុជា-ថៃនៅបន្តរឹងបណ្តឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនយ៉ាងណាក៏ដោយ។ ភាពមមាញឹកលើសេវាកម្មដឹកជញ្ជូននេះបានបង្ហាញឱ្យឃើញនូវភាពល្អប្រសើរសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលហើយចំពោះភាពមមាញឹកក្នុងវិស័យដឹកជញ្ជូននេះបាននឹងកំពុងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងអ្នករកស៊ីទទួលទាននៅលើវិស័យនេះផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្មនៅកម្ពុជា នឹងបន្តនិន្នាការកើនឡើងល្អក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មលើវិស័យទេសចរណ៍។ ចំណែក អនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងមានកំណើនរឹងមាំ ដោយមានសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់ លានដុល្លារអាមេរិក កើនឡើង ១៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ កើន ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ