ព័ត៌មាន
ខណៈការវិនិយោគរីកចម្រើនក្រុមហ៊ុនមីនេបៀ ជម្រាបសម្ដេចតេជោថា នឹងបើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ចុងឆ្នាំនេះ
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ និងស្ថាគមន៍ចំពោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ ជាថ្មីម្ដងទៀតក្រោយពីខានជួបអស់រយៈពេល១០ឆ្នាំ ហើយសម្ដេចតេជោ បានអរគុណដែលក្រុមហ៊ុន មីនេបៀ បានជ្រើសរើសយកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបន្តការរីកចម្រើនមកដល់សព្វថ្ងៃនេះ។
ក្នុងឱកាសនោះ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ, លោកបញ្ជាក់ថា ក្រុមហ៊ុន មីនេបៀ របស់លោកមានភាពរីកចម្រើនមកដល់ពេលនេះ គឺមិនអាចខ្វះបាននូវការជួយពីរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមកបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកអាចដំណរការទៅមានការរីកចម្រើន និងកំពុងការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា រយៈពេល ១៤ឆ្នាំមកនេះ ក្រុមហ៊ុន មីនេបៀ វិនិយោគនៅកម្ពុជាបានរីកចម្រើនជាបន្តបន្ទាប់។ លោកបានបញ្ជាក់ថា នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងបើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ដែលនឹងផ្ដល់ឱកាសការងារជាច្រើនបន្ថែមទៀតដល់ពលរដ្ឋនៅទីនោះ។
សម្ដេចតេជោបានបង្ហាញនូវក្ដីត្រេកអរពេលឮពីវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុន មីនេបៀ ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ក្រោយពេលមកវិនិយោគនៅកម្ពុជា, អ្វីដែលសម្ដេចតេជោពេញចិត្តខ្លាំងនោះគឺក្រុមហ៊ុននឹងបន្តបើករោងចក្របន្ថែមទៀតនៅខេត្តពោធិ៍សាត់ដោយបង្កើននូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតលើការវិនិយោគនេះ។
ទន្ទឹមនឹងភាពរីកចម្រើនរបស់ ក្រុមហ៊ុន មីនេបៀ លោក កៃនូម៉ា បានលើកឡើងពីផលលំបាកមួយចំនួនផងដែរចំពោះស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ពីព្រោះ ក្រុមហ៊ុន មីនេបៀ ក៏មានរោងចក្រនៅប្រទេសថៃផងដែរ ដែលត្រូវធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក។
ទាក់ទងនឹងបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃនេះ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហានេះ គឺបង្កឡើងដោយភាគីថៃ ដោយបានបាញ់ប្រហារមកលើទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យស្លាប់ម្នាក់, ការបិទព្រំដែនជាឯកតោភាគី និងការប្រមាថមកលើកម្ពុជា តាមរយៈការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត និងការបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាដើម។ សម្ដេចតជោបានបញ្ជាក់ថា បញ្ហាថៃបិទព្រំដែនជាឯកតោភាគីនេះ ភាគីថៃត្រូវបើកព្រំដែនឱ្យដូចដើមវិញ បន្ទាប់មកកម្ពុជាយ៉ាងយូររយៈពេល ៥ម៉ោងនឹងបើកព្រំដែនទាំងអស់ឱ្យដូចដើមវិញដែរ ដូច្នេះកូនសោរគឺនៅលើភាគីថៃ ព្រោះថៃជាអ្នកបិទជាឯកតោភាគី ក៏ត្រូវបើកឱ្យដូចដើមវិញជាឯកតោភាគីដែរ៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ