ព័ត៌មាន
វិនិយោគិនមកពីប្រទេសកាតា ជម្រាបសម្ដេចតេជោ ពីការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះគណៈប្រតិភូក្រុមហ៊ុនវិនិយោគនៃប្រទេសកាតា AI Mansour Holding (AMH) និងក្រុមហ៊ុន LCH Investment Group Co., Ltd. ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានអរគុណដែលក្រុមហ៊ុនបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា កន្លងទៅសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ក៏ធ្លាប់បានអំពាវនាវដល់អ្នកវិនិយោគនៅប្រទេសកាតាអញ្ជើញមកចាប់យកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន AMH បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងស្ដាប់នូវមតិយោបល់របស់សម្ដេចតេជោបន្ថែមទៀត ដើម្បីស្វែងរកឱកាវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា មានសក្ដានុពលវិនិយោគជាច្រើន ដែលក្រុមហ៊ុនបរស់លោក ក៏ដូចជាវិនិយោគិនរបស់ប្រទេសកាតាអាចមកធ្វើការវិនិយោគ ក្នុងនោះមានទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានរំលេចថា វិស័យកសិកម្មផ្ដោតសំខាន់ដែលកម្ពុជាចង់បាននោះគឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញបន្តទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក។
ក្នុងឱកាសនោះលោកប្រធានក្រុមហ៊ុន ក៏បានអរគុណដល់សម្ដេចតេជោដែលបានបញ្ជាក់ពីសក្ដានុពលវិនិយោគសំខាន់ៗនៅក្នុងប្រទេសកម្ពុជា, លោកបញ្ជាក់ថា ក្រុមហ៊ុនលោកក៏ចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។ លោកប្រធានក្រុមហ៊ុនបញ្ជាក់ថា លោកចាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានសុវត្ថិភាព សន្ដិសុខល្អ និងមានសន្ដិភាពដែលជាកត្តាអំណោយផលដល់ការវិនិយោគពីបរទេស ដូច្នេះលោកបានជ្រើសរើសយកប្រទេសកម្ពុជាក្នុងការវិនិយោគដំបូងគេសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត