ព័ត៌មាន
សម្តេច ម៉ែន សំអន ៖ អតីតនិស្សិតកម្ពុជា ដែលបានបណ្តុះបណ្តាល ពីប្រទេសនានាបានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលដឹកនាំដោយ លោក អ៊ុច លាង ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនវៀតណាម ជាពិសេស ក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។ ក្នុងនោះផងដែរ សមាគមបានបន្តដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យ អតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមួយ ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងនូវការកោតសសើរដល់ លោក អ៊ុច លាង ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិកសមាគម នៅពេលដែលមានទុក្ខលំបាកនានា។ សម្តេចបានបន្តទៀតថា ការបណ្តុះបណ្តាលធនធានមនុស្សនេះ បានក្លាយទៅជាអាទិភាពមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងអណត្តិទី ៧ នៃរាជរាដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្ត ក្នុងការជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យ លោក អ៊ុច លាង បន្តបង្កើនកិច្ចសហប្រតិបត្តិការរបស់សមាគមន៍បន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត