ព័ត៌មាន
អាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរនៃចក្រភពអង់គ្លេស ចុះអនុស្សារណៈយោគយល់គ្នា ពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ការចុះអនុស្សារណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿនបង្កើនសមត្ថភាពកាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាងនាមឱ្យរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លែង អំណរគុណដល់សាកលវិទ្យាល័យលេនកា ហ្សៀរ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឧបករណ៍ប្រកបដោយនវានុវត្តន៍ ជាពិសេសការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកក្នុងគោលបំណងគាំទ្រដល់ការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តឥតងាករេចំពោះសកម្មភាពមីន សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ។ កម្ពុជា បាននឹងកំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បីបន្តបោះ ជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន ដែលជាក់ស្តែងថ្ងៃនេះ អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យាល័យនៃចក្រភពអង្គគ្លេស គាំទ្រដល់វិស័យសកម្មភាពមីនផងដែរ។ ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការ ស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោស សម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់ អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន។
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ទោះបីមានការរីកចម្រើនគួរឱ្យកត់សំគាល់នូវបច្ចេកវិទ្យាថ្មីៗ សម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជានៅតែស្ថិតជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។ វត្តមានគ្រាប់មីនដែលនៅសេសសល់ តែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និង ការស្តារឡើងវិញរបស់សហគមន៍។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ លើក ទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើ ការជាមួយកម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេក វិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលដើរទន្ទឹមគ្នាជាមួយកម្ពុជានៅលើផ្លូវទៅកាន់សន្តិភាព។

លោកសាស្រ្តាចារ្យ Darren Anzell បានលើកឡើងថា សាកលវិទ្យាលេនកាហ្សៀរ គឺជាសាកលវិទ្យាល័យធំជាងគេមួយរបស់ចក្រភពអង់គ្លេស បង្កើតឡើងក្នុងឆ្នាំ ១៨២៨ ដោយផ្តោតសំខាន់លើផ្នែកវិទ្យាសាស្រ្ត សិល្បៈ និងអក្សរសាស្រ្ត។ ចាប់ពីឆ្នាំ២០១៥ សាកលវិទ្យាល័យ បានធ្វើជាដៃគូជាមួយអាជ្ញាធរមីន កងយោធ ពលខេមរភូមិន្ទ និងអង្គភាពនានា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកសាស្រ្តាចារ្យ Darren Anzell មានមោទនភាពក្នុងការចូលរួមចំណែកបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជាលើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាថ្មីសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០ ៕ អត្ថបទ,ភារម្យ



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ