ព័ត៌មាន
គណបក្សហ៊្វុនស៊ិនប៉ិច ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបំពាន និងជេរប្រមាថព្រះមហាក្សត
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា គឺជានិមិត្តរូបនៃអធិបតេយ្យភាព និងឯកភាពជាតិ ដែលមាន គុណតម្លៃខ្ពង់ខ្ពស់បំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគ្រងរាជ្យសម្បត្តិ ប៉ុន្តែមិនកាន់ អំណាច ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមថ្កោលទោសយ៉ាងខ្លាំងក្លា និងខ្លាំងដាច់ខាតបំផុត ចំពោះសកម្មភាពបុគ្គលមួយចំនួន ដែលបានប្រព្រឹត្តការជេរប្រមាថ ពិពណ៌នាផ្សេងៗ ដោយអសុរោះ កាត់តរូបភាពមិនសមរម្យ ខ្វះសីលធម៌ និងបានបង្ហោះចែកចាយតាមបណ្តាញ សង្គមនាពេលថ្មីៗនេះ។
សកម្មភាពទាំងនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនខ្មែរដែលមានចំពោះអង្គព្រះមហាក្សត្រដែលទ្រង់តែងតែមានព្រះរាជហឬទ័យមេត្តាករុណា និងការពារប្រជារាស្ត្រទ្រង់ជានិច្ច។ ការប្រមាថព្រះអង្គគឺជាអំពើបំផ្លិច បំផ្លាញស្មារតីជាតិនិយម និងផ្ទុយនឹងច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមអំពាវនាវដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច អនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះបុគ្គលណាដែលបានរំលោភបំពានលើ ព្រះមហាក្សត្រ។ ព្រមជាមួយនេះយើងខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ រួមគ្នាថ រក្សា និងគាំទ្រស្ថាប័នព្រះមហាក្សត្រ ឲ្យបានរឹងមាំ និងគង់វង្សជានិរន្តរ៍។

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ