ព័ត៌មាន
រដ្ឋមន្រ្តីព័ត៌មានកម្ពុជាប្រាប់គណៈប្រតិភូAMSអំពីការបំភ្លៃព័ត៌មានរបស់ភាគីថៃពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន
ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានៅថ្ងៃនេះមានជំនួបដាច់ដោយឡែកជាមួយគណៈប្រតិភូមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០(AMS)។ជាស្តែងដូចជាប្រតិភូមកពីនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាជាដើម។
ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា គឺជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនយូរអង្វែង ជាមួយប្រទេសថៃ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្រ្តីព័ត៌មាន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជា លើទឹកដីសៀមរាប-អង្គរ។
ជាមួយគ្នាននេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលដែលកងទ័ពកម្ពុជា និងថៃ កំពុងតែប្រឈមមុខដាក់គ្នានៅព្រំដែន ប្រជាជនកម្ពុជា មិនពុលដោយសារព័ត៌មានបំភ្លៃ បំផ្លើស ដូចប្រជាជនថៃនោះទេ។ ដូច្នេះ ហើយបើក្រឡេកទៅមើលផលវិបាកនៃការទទួលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ បានធ្វើឱ្យប្រជាពលរដ្ឋមិនបានទទួលព័ត៌មានពិត និងធ្វើឱ្យខូចមុខមាត់លើឆាកអន្តរជាតិថា ត្រូវបានគេនិយាយថា Don’t Thai to me ជាប្រទេសភូតកហុក ជាដើម។ ក្នុងវិបត្តិនេះអ្នកសារព័ត៌មាន ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (dirty strategy) ដែលបង្កបញ្ហាដាក់មកលើរដ្ឋាភិបាលថៃ ខ្លួនឯង ប្រឈមមុខដោះស្រាយជាមួយប្រជាជនរបស់ខ្លួន ជុំវិញការចេញផ្សាយព័ត៌មានក្លែងក្លាយ។
សម្រាប់អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានអរគុណចំពោះលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ល្អៗនៅក្នុងកិច្ចប្រជុំ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏បានធ្វើរួចជាស្រេចនូវវិធានការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ និងបានកោតសរសើរចំពោះការរៀបចំនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានឱ្យដឹងថា ជុំវិញបញ្ហាបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយនេះប្រទេសមីយ៉ាន់ម៉ា ក៏មិនខុសពីបប្រទេសកម្ពុជានោះដែរ ជាញឹកញយប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានភាគីជម្លោះផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។
ជាការកត់សំគាល់នៅក្នុងជំនួបទ្វេភាគីនេះ ប្រទេសទាំងពីរកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មាន និងសោទស្សន៍ ព្រមជាមួយនឹងយុទ្ធនាការនៃការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលជាក្តីព្រួយបារម្ភ ដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក៕ អត្ថបទ៖ទូច សោភ័ណ








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ