ព័ត៌មាន
ក្រសួងវប្បធម៌កម្ពុជានឹងវាយតម្លៃលម្អិតដើម្បីទារសំណងតាមផ្លូវច្បាប់អន្តរជាតិក្រោយទាហានថៃប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងធ្វើការវាយតម្លៃយ៉ាងលម្អិត ដើម្បីទាមទារយុត្តិធម៌ និងទាមទារសំណងតាមផ្លូវច្បាប់អន្តរជាតិ ក្រោយទាហានឈ្លានពានថៃ បានធ្វើការបាញ់ប្រហារ និងប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ ខណៈសកម្មភាពឈ្លានពានរបស់ថៃនេះត្រូវបានក្រសួងវប្បធម៌ចាត់ទុកថា មិនត្រឹមតែ បង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ឆ្លុះបញ្ចាំងពីការមិនគោរពកតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈបានបញ្ជាក់ថា« នឹងធ្វើការវាយតម្លៃលម្អិត ចងក្រង ឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានាស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណង តាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងអង្គការ អន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ»។
ទាក់ទងនឹងការឈ្លានពានរបស់ទាហានថៃនេះដែរ ក្រសួងវប្បធម៌កម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានធ្វើឲ្យប៉ះពាល់ និងបំផ្លិតបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជា មរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។
តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ ក្រសួងវប្បធម៌កម្ពុជា ក៏បានលើកឡើងផងដែរថា ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើ អាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញា អន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ដោយក្នុងនោះមាន អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌។ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកជាដើម៕
អត្ថបទ បាន ចក់









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ