ព័ត៌មាន
ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ ចេញញត្តិថ្កោលទោសការឈ្លានពានរបស់ថៃ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារក្នុងបូរណភាពទឹកដីកម្ពុជា។
នៅក្នុងញត្តិចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការងារ បានគូសបញ្ជាក់ថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាព ចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាង ផ្ទុយទៅវិញ ប្រទេសថៃបែរជារំលោភនូវអធិបតេយ្យភាពក្នុងតំបន់ ដែលកំពុងមានជម្លោះ និងកំពុងដាក់ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយបានលបវាយឆ្មក់មក កាន់កងទ័ពកម្ពុជានាព្រឹកនេះ។
ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ ប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការ ប្រើប្រាស់យន្តការវាយបកដែលជាសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលដែល យើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូន កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងត្រូវបានទ័ពថវាយឆ្មក់ និងកំពុងទប់ទល់វាយបកនឹងសត្រូវនៅសមរភូមិជួរមុខ តាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួង បានជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុង ការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ។
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីន របស់សំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ដែលកំពុងតែឈរជើងការពារ ក្នុងបូរណភាពទឹកដីកម្ពុជា។ នេះបើយោងតាមលិខិតដដែល៕


-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត