ព័ត៌មាន
កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរៀបចំចុះ MoU ជាមួយបង់ក្លាដែស លើកិច្ចសហប្រតិបត្តិការវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយពេញចិត្តចំពោះទំនាក់ទំនងល្អ រវាងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ជាមួយប្រទេសកម្ពុជា និងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាល្អ ព្រោះនឹងជួយសម្រួលដល់ការប្រតិបត្តិ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធាណរដ្ឋប្រជាមានិតបង់ក្លាដែស។
ជាមួយគ្នានោះ ភាគីបង់ក្លាដែស បានថ្លែងអំណរគុណ និងសម្តែងការពេញចិត្តចំពោះជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបង្ហាញការប្តេជា្ញចិត្តក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ៕










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត