ព័ត៌មាន
អាជ្ញាធរមីនកម្ពុជា ថ្កោលទោសចំពោះទាហានថៃដែលប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ប្រហារមកលើកម្ពុជា
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់មកលើកម្ពុជា ខណៈគ្រាប់បែកចង្កោមនេះជាអាវុធមួយត្រូវបានហាមប្រាមដោយអន្តរជាតិនោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ដែលបានចេញនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥នេះ បានបង្ហាញការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន បានលើកឡើងទៀតថា តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្កការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។
អាជ្ញាធរមីនកម្ពុជា បានហៅការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ទាហានឈ្លានពានថៃមក លើកម្ពុជានេះ គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ កម្ពុជាបានយល់ច្បាស់អំពីផលប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់ប្រភេទនេះ ដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរារាំងការអភិវឌ្ឍ និងបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខទៀតផងដែរ។
អាជ្ញាធរមីនបានគូសបញ្ជាក់បន្ថែមទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញនេះ«គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយ ព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់ជាដើម»។
កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ ពិតជាបានគំរាមកំហែងដល់អាយុជីវិត និងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត ដែលបានសាងមកអស់ រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ យ៉ាងណាក៏ដោយតាមរយៈសេចក្តីថ្លែងការណ៍នេះអាជ្ញាធរមីន ក៏បានរំលឹកដល់គ្រប់ភាគីផងដែរថា វឌ្ឍនភាពសកម្មភាពមីន និងសន្តិភាពក្នុងតំបន់ អាចសម្រេចបានតាមរយៈកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការបដិសេធដាច់ខាតចំពោះ អំពើហឹង្សា និងការប្រើប្រាស់កម្លាំងយោធា។ អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងគណនេយ្យភាព និងស្នើអញ្ជើញដល់សហគមន៍អន្តរជាតិ រួមទាំអង្គការសហប្រជាជាតិ អាស៊ាន និងគ្រប់ស្ថាប័នពាក់ព័ន្ធទៅនឹងការរំសាយអាវុធមនុស្សធម៌ ចូលរួមតាមដានស្ថានការណ៍។ អាជ្ញាធរមីន «ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពនេះជាបន្ទាន់ និងត្រូវរក្សានូវគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី»៕ អត្ថបទ៖ បាន ចក់




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ