ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ខណៈពលករខ្មែរជាច្រើននាក់ត្រឡប់ចូលប្រទេសវិញ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈពលករខ្មែរជាច្រើននាក់បានសម្រុកចេញពីប្រទេសថៃចូលប្រទេសកម្ពុជាវិញតាមច្រកនេះ។
ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូងនេះ ឯកឧត្តម សុខ លូ បានជួបទទួលស្វាគមន៍ជាមួយពលករខ្មែរ និងបានរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង បានឱ្យដឹងថាពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលប្រទេសកម្ពុជាវិញតាមច្រកដូង នៅថ្ងៃទី២៥ កក្កដានេះមានចំនួនច្រើនចន្លោះពីប្រមាណ៣ទៅ៤ពាន់នាក់ ដោយបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ។
សូមជម្រាបថា ជាមួយនឹងការវិលត្រឡប់របស់ពលករខ្មែរ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។
សូមបញ្ជាក់ថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងច្រកទ្វារតំបន់៣ទៀតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ច្រកទ្វារតំបន់ព្រំដែនអូររំដួល ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ និងច្រកទ្វារតំបន់ព្រំដែន៤០០ គឺបានបិទទាំងស្រុងនៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥នេះ៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ