ព័ត៌មាន
សហជីពនិងកម្មករ គាំទ្ររាជរដ្ឋាភិបាលចំពោះការវាយបករបស់កងទ័ពកម្ពុជាទៅភាគីថៃដែលកំពុងឈ្លានពានទឹកដី
ភ្នំពេញ៖ សហជីព និងកម្មកររោងចក្រ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយបករបស់កងទ័ពកម្ពុជា ទៅលើកងទ័ពថៃដែលកំពុងឈ្លានពាន និងវាយប្រហារមកលើកងទ័ពកម្ពុជានៅតាមតំបន់ព្រំដែន។ សហជីព និងកម្មករ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ឱ្យរួបរួមគ្នានិងគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពានមួយនេះ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋ និងជាសហជីពតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃ ដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។ ដែលនេះជាការបង្ហាញថ្មីមួយទៀត ពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា។ ជាមួយនេះ លោកក៏បានប្រកាស គាំទ្រទាំងស្រុងចំពោះចំណាត់ការឆ្លើយតបដ៏ម៉ឺងម៉ាត់ និងអង់អាចក្លាហានរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលថៃ ដែលឈ្លានពានម្តងហើយ ម្តងទៀតមកលើបូរណភាពទឹកដីកម្ពុជា។
ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។ ក្រុមកម្មករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តរួបរួមពួតដៃគាំទ្រ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល លើកទឹកចិត្តបងប្អូនកងទ័ព ក្នុងការការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិខ្មែរតែមួយផងដែរ។
តាមការបញ្ជាក់របស់ ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្ងៃទី២នៃដំណើរការទាហានឈ្លានពានថៃមកលើកម្ពុជា ថៃបានបាញ់ប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង ដោយប្រើប្រាស់កាំភ្លើងធំ យន្តហោះចម្បាំង និងប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ ខណៈការប្រើប្រាស់អាវុធបែបនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ៕
អត្ថបទ៖ ឈិត បូរ៉ាវី











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ