ព័ត៌មាន
អគ្គនាយកស៊ីម៉ាក់៖ទាហានឈ្លានពានសៀមប្រើគ្រាប់បែកចង្កោមគឺរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បានហៅចាត់ទុកទាហានឈ្លានពានរបស់សៀមថា បានរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរខណៈទាហានសៀមបានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់មកលើទាហាន និងជនស៊ី វិលកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាល្ងាចថ្ងៃទី២៥ ខែកក្កដានេះឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គ្រាប់ចង្កោមគឺជាអាវុធដែលត្រូវបានហាមប្រាម ពោលគឺស្ថិតនៅក្រោមការហាមឃាត់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ ដោយសារគ្រាប់បែកចង្កោមនេះវានឹងបង្ករគ្រោះថ្នាក់រយៈពេលវែង សម្រាប់មនុស្សជាតិ និងបរិស្ថាន។
ឯកឧត្តម ហេង រតនា ដែលជាអ្នកជំនាញឯកទេសកម្ចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់ពីសង្រ្គាមបានគូសបញ្ជាក់ថាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះនៅសមរភូមិមុខនៃសង្គ្រាមឈ្លានពានរបស់សៀមលើព្រំដែនបូរណភាពទឹកដីខ្មែរនោះ ពួកទ័ពសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម តាមរយៈគ្រាប់កាំភ្លើង១៥៥មម ដែលបាញ់ពីកាំភ្លើងធំប្រភេទ(M758ATMG 155 mm)បាញ់បានចម្ងាយប្រមាណ៤០គ.ម។ ឯកឧត្តមបានឲ្យដឹងទៀតថា ក្នុងគ្រាប់ផ្លោង១៥៥មមមួយគ្រាប់មានកូនគ្រាប់បែកចង្កោមចំនួន៥៦គ្រាប់ ដែល«គ្រាប់កាំភ្លើងធំប្រភេទនេះស្ថិតនៅក្រោមការហាមឃាត់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ!»។ ជាមួយគ្នានោះដែរឯកឧត្តមអគ្គនាយកស៊ីម៉ាក់ក៏បានរំលេចផងដែរថា បច្ចុប្បន្ននេះមានប្រទេស១២៤ជាសមាជិករដ្ឋភាគី ហើយ«ទង្វើរបស់សៀមនេះ ជាការរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត»៕
អត្ថបទ ៖ បាន ចក់











-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត