ព័ត៌មាន
អាជ្ញាធរស្រុកឈូករៀបចំពិធីស្តេចក្រុងពាលីនិងអញ្ជើញបារមីមេទ័ពខ្មែរគ្រប់ជំនាន់ជួយដល់វីរៈកងព័ទខ្មែរ ឈ្នះចោរឈ្លានពានទឹកដី
កំពត៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកឈូក បានរៀបចំពិធីស្តេចក្រុងពាលី និងអញ្ជើញអស់បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ដើម្បីជួយដល់វីរៈកងព័ទខ្មែរ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅតំបន់ដែន(កម្ពុជា-ថៃ)។ ពិធីនេះធ្វើឡើងនៅព្រះសាទមាសលោកជំទាវ ម៉ៅ ក្រោមការដឹកនាំដោយ លោក សៅ មឿន អភិបាលស្រុកឈូក និងមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរ។
លោកអាចារ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានបង្ហាញស្មារតីសាមគ្គីចូលរួមក្នុងពិធីដើម្បីឧទ្ទិសបួងសួង សូមសេចក្តីសុខ និងជ័យជម្នះកើតមានដល់វីរៈកងទ័ពខ្មែរ ដែលកំពុងតែច្បាំងប្រយុទ្ធជាមួយទាហានថៃ។ ពួកគាត់បានផ្ញើសារទៅកាន់កងទ័ពជួរមុខថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាជន និងព្រះសង្ឃនៅខាងក្រោយនេះ សូមកោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងព័ទខ្មែរក្នុងការការពារទឹកដី ពីចោរឈ្លានពានថៃ និងបានបួងសួងដល់អស់វិញ្ញាណក្ខន្ធព្រះមហាវិរៈក្សត្រគ្រប់ព្រះអង្គ និងបារមីមេទ័ពខ្មែរគ្រប់ជំនាន់ ឲ្យតាមថែរក្សាកងទ័ពខ្មែរដែលកំពុងប្រយុទ្ធក្នុងសមរភូមិ។
អភិបាលបាលស្រុកឈូក លោក សៅ មឿនបានប្រាប់ឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំស្រុក និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមសាមគ្គី រួមគ្នាឧត្តម្ភគាំទ្រកម្លាំងកាយចិត្ត ទាំងផ្លូវក្រៅ និងផ្លូវក្នុង ជាក់ស្តែងពិធីនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងព័ទខ្មែរដែលកំពុងតែច្បាំង សូមឲ្យឈ្នះចោរឈ្លានពានដឹកដីកម្ពុជា។ ហើយជំនួសមុខឲ្យមន្ត្រីរាជការ និងពលរដ្ឋស្រុកឈូក លោកសូមគ្រាំទ្ររាល់យន្តការដោះស្រាយ និងដឹកនាំរបស់សម្តេចទាំងទ្វេ។
សូមបញ្ជាក់ថា សម្រាប់រដ្ឋបាលខេត្តកំពតបានចេញញ្ញត្តិគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាង ពេញទំហឹង ចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹក ដី ដែលបង្កឡើងដោយកងទ័ពផងដែរ៕
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត