ព័ត៌មាន
ក្រោយចោរឈ្លានពានសៀមវាយចូលកម្ពុជាបណ្តាលឲ្យទាហានកម្ពុជាពលីជីវិត៥នាក់របួស២១នាក់ជនស៊ីវិលស្លាប់៨នាក់និងរបួស៥០នាក់
ភ្នំពេញ ៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសឲ្យ ដឹងថា ក្រោយទាហានឈ្លានពានសៀមបានបាញ់ចូលទាំងកម្រោលចូលទឹកដីកម្ពុជា ជាច្រើនកន្លែងមក រហូតដល់ថ្ងៃទី៣ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបណ្តាលឲ្យទាន កម្ពុជាពលីជីវិតចំនួន៥នាក់ រងរបួសធ្ងន់ស្រាល២១នាក់ ជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត៨នាក់ និង រងរបួស៥០នាក់ ហើយរាប់ម៉ឺននាក់បានភៀសសឹករកមណ្ឌលសុវត្ថិភាព។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការឈ្លានពានរបស់ទាហានឈ្លានពានសៀម នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការឈ្លានពាន និងការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ពីសំណាក់ទាហានឈ្លានពានសៀមដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀតផងដែរ។
លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ទៀតថា មកដល់ថ្ងៃទី៣ក្រោយការឈ្លានពានរបស់ទាហានឈ្លានពានសៀមនេះ គេបានពង្រីកការបាញ់ប្រហារមកលើកម្ពុជារាលដាលដល់ខេត្តផ្សេងទៀត ដោយក្នុងនោះដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្តដែលមានការឯកភាព ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈការពង្រីកនៃការឈ្លានពាននេះគឺជាគោលបំណងបំពាន ដែលរៀបចំទុកជាមុនពីសំណាក់ទាហានឈ្លានពានសៀម។
ជាមួយគ្នានោះក្រសួងការពារជាតិកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសទង្វើឈ្លានពានរបស់ទាហានសៀម ហើយកម្ពុជាក៏សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់សៀមនេះដែរ។ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានេះដែរ កម្ពុជាទាមទារឱ្យសៀមបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។
យ៉ាងណាក៏ដោយកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀតកងយោធពលខេមរភូមិន្ទប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់សសៀម៕
អត្ថបទ៖ បាន ចក់

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត