ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
ភ្នំពេញ ៖ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលបានលើកឡើងថាកម្ពុជា បានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL -03បាញ់ទៅប្រទេសថៃ ខណៈការលើកឡើងនេះគឺជាព័ត៌មានភូតកុហក និងប្រឌិតទាំងស្រុង។
ក្នុងសន្និសីទសារព័ត៌មានលើកទីបី ស្តីពីដំណើរការនៃការឈ្លានពានរបស់ទាហានសៀមមកលើ កម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាគ្មានការចាំបាច់អ្វីក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL -03នោះទេ ខណៈការផ្សព្វផ្សាយពីសំ ណាក់ភាគីសៀមគឺជាការបំភ្លើស បំភ្លៃ និងលាបព័រណ៌ដល់កម្ពុជាប៉ុណ្ណោះ។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា«ក្រសួងការពារជាតិសូមទាត់ចោលអំ ពីព័ត៌មានភូតកុហក និងជាព័ត៌មានប្រឌិតក្លែងក្លាយ លាបព័រណ៌មកលើកម្ពុជា។ កម្ពុជាគ្មានការចាំបាច់ប្រើ មីស៊ីចម្ងាយឆ្ងាយ PHL -03នោះទេ…..»។
ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសទាត់ចោលទាំងស្រុង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់មកលើកម្ពុជាថាបានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ ខណៈករណីនេះអាជ្ញាធរឡាវមិនបានចោទប្រកាន់មកកម្ពុជា និងមិនទាន់មានការស៊ើបអង្កេតនៅឡើយ ហើយបែជាសៀមចោទប្រកាន់មកលើកម្ពុជាទៅវិញ ដោយការចោទប្រកាន់នេះគឺជាចេតនាព្យាបាទកម្ពុជា និងភូតកុហកសុទ្ធសាធដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ។
យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានថ្លែងបែបចំអកទៅកាន់ភាគីថៃផងដែរថា កម្ពុជាប្រើប្រាស់កងទ័ពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ពោលគឺធ្វើការវាយបកគឺផ្តោតទៅលើតែមូលដ្ឋានកងទ័ពសៀមប៉ុណ្ណោះ មិនមានចេតនាផ្លោងចូលកន្លែងជនស៊ីវិលនោះឡើយ ផ្ទុយទៅវិញមានតែទាហានឈ្លានពានសៀមទេ ដែលផ្លោងចូលផ្ទុះប្រជាពលរដ្ឋ និងជនស៊ីវិលកម្ពុជា ដោយគ្មានការខ្លាចរអានឹងច្បាប់អន្តរជាតិ និងគ្មានអៀនខ្មាស ខណៈការផ្លោងគ្រាប់ចូលដល់ជនស៊ីវិលនេះ បានធ្វើឲ្យចាស់ជរា កុមារ និងស្រ្តីកម្ពុជារងគ្រោះ និងធ្វើការភៀសសឹករាប់ម៉ឺននាក់នោះ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានអំពាវនាវទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានសៀមផងដែរ ខណៈការឈ្លានពានរបស់សៀមកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះ ញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួន ស្របទៅតាមច្បាប់អន្តរជាតិ៕
អត្ថបទ ៖ បាន ចក់

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ