ព័ត៌មាន
អភិបាលខេត្តព្រះវិហារ៖ ត្រឹមថ្ងៃទី២៦ ខែកក្កដានេះមានពលរដ្ឋ ១១,៥៥៨ គ្រួសារនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់មកទីតាំងមានសុវត្ថិភាព
ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន ១១,៥៥៨ គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។
ដោយឡែក បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១១ កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៤,៩៤៦ គ្រួសារ ស្នើនឹង ១៧,០៣០នាក់។
1. មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់ (ទំនាក់ទំនង៖ ឯកឧត្តម គឹម ចាន់បញ្ញា អភិបាលរងខេត្ត 060 512 345)។
2. មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន សរុបមានចំនួន ៤៣១គ្រួសារ ស្មើនឹង ១,៥៤៦នាក់ (ទំនាក់ទំនង៖ ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត 012 995 143)។
3. វត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ១០៩គ្រួសារ ស្មើនឹង ៣៤០នាក់ (ទំនាក់ទំនង៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប 097 825 4222)។
4. វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ១០២គ្រួសារ ស្មើនឹង ៣៩៨នាក់ (ទំនាក់ទំនង៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប 097 825 4222)។
5. វត្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប មានចំនួន ១១០គ្រួសារ ស្មើនឹង ៣៧៩នាក់ (ទំនាក់ទំនង៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប 097 825 4222)។
6. វត្តពោធិ៍កែវមានជ័យ ឃុំពៅធិ៍ ស្រុកត្បែងមានជ័យ មានចំនួន ១០២គ្រួសារ ស្មើនឹង ៣២១នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។
7. វត្តពើងព្រះគោ ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានចំនួន ៣១គ្រួសារ ស្មើនឹង ១០៦នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ 097 974 4447)។
8. វត្តពើងអង្កកាម (បាក់កាំ) ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានចំនួន ១៦៣គ្រួសារ ស្មើនឹង ៥៨៥នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។
9. វត្តពើងនាគ ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានចំនួន ៥៣គ្រួសារ ស្មើនឹង ១៦៥គ្រួសារ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។
10. វត្តព្រះលាន ឃុំព្រះឃ្លាំង មានចំនួន ៣៩គ្រួសារ ស្មើនឹង ២៥៩នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។
11. វត្តប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ មានចំនួន ៥៨គ្រួសារ ស្មើនឹង ២០៩នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។
សម្រាប់នៅសាលាខេត្តព្រះវិហារ ទំនាក់ទំនងលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត 071 255 1966៕














-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត