ព័ត៌មាន
ឯកឧត្ដម លុយ សុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខដល់ជនភៀសសឹកក្នុងស្រុកចុងកាល់
ឯកឧត្ដម លុយ សុន រដ្ឋលេខាធិការតំណាងឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារ និងអង្គការ CCT អង្គការដៃគូរ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខដល់ជនភៀសសឹកក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម លុយ សុន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន និងបានផ្តល់នូវសម្ភារៈ និងថវិកាមួយចំនួនដល់ជនភៀសសឹក ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ជនភៀសសឹកដែលកំពុងជួបការលំបាក។
អំណោយរួមមាន អង្ករ ៣,៧៥០kg មី ១៥០កេះ ត្រីខ ១៥០០កំប៉ុង ទឹកត្រី ៩០០ដប ទឹកស៊ីអ៊ីវ ៩០០ដប តង់ ២.៥ x ៣ម៉ែត្រ ១៥០តង់ អាវរងា ១០០ អាវ អាវរងាកុមារ ៥០ អាវ និងថវិកា ៤,០០០,០០០៛ (បួនលានរៀលគត់)៕




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត